ពីនេះ ពីនោះ
«​សែ​ប​» មានន័យថា​«​មេ​» គឺជា​ពាក្យ​ក្លាយ​មកពី​ភាសា​បារាំង​
02, Aug 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម័យ​អាណានិគម​បារាំង បាន​បន្សល់ទុក​នៅ​ពាក្យ​កម្ចី ឬ​ពាក្យ​ក្លាយ​ជាច្រើន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ មិនមែនជា​រឿង​អាក្រក់​ទេ​ដែល​ជនជាតិ​មួយ​ចេះ​ភាសា​ច្រើន​នោះ​។ ផ្ទុយទៅវិញ វា​ជំរុញ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ខិតខំ​ស្រាវជ្រាវ​ឫសគល់​នៃ​អក្ស​សាស្ត្រ​ខ្មែរ​ទៅវិញ​។ តើ​ពាក្យ​ថា​«​សែ​ប​»​មាន​ដើមកំណើត​ពី​ណា និង​ក្លា​យមក​យ៉ាងដូចម្តេច​?



​តាមពិត ពាក្យ​«​សែ​ប​» ក្លាយ​មកពី​ពាក្យ​បារាំង​ថា Chef (​ហ្សែ​ហ្វ​)​។ តែ​ខ្មែរ​យើង​អាន​មិន​ច្បាស់ ក៏​ថា​កាត់​ត្រឹមតែ​«​សែ​ប​»​ទៅ​។ ពាក្យ​«​សែ​ប​»​នេះ មានន័យ​ជា​ភាសា​ខ្មែរ​ថា លោកនាយ ឬ លោក​ប្រធាន ឬ​មេ​។ ពាក្យ​«​សែ​ប​»​នេះ មានន័យ​ជា​សាមញ្ញ​នាពេល​បច្ចុប្បន្ន គឺ​ស្មើនឹង​ពាក្យ​«​មេ​»​ច្រើនជាង​៕


© រក្សាសិទ្ធិដោយ thmeythmey.com