ពីនេះ ពីនោះ
អល់អែក​ធំ​សម្បូរ​រស់នៅ​តាម​ព្រៃស្រោង និង​ព្រៃ​ស្រល់​
03, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​អល់អែក​ធំ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែលមាន​មាឌធំ​ជាង​អល់អែក​ដទៃ​។ ចំពោះ​បក្សី​ឈ្មោល មាន​ពណ៌​ប្រផេះ​ទាំងអស់ ចំពុះ​ធំ​មាន​ឆ្នូត​ក្រ​ម៉ៅ​តាម​ភ្នែក ផ្នែក​គូថ​ពណ៌​ស​។ ចំណែក​បក្សី​ញី មាន​ពណ៌​ប្រផេះ​ព្រលែត​ជាង​ឈ្មោល ផ្នែក​ពោះ​ពណ៌​ស​ដែលមាន​អង្កន់​ស្រាលៗ​។ បក្សី​នេះ តែង​រស់​នៅតាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​ព្រៃ​ស្រល់​ជាដើម​។ ជាទូទៅ​បក្សី​នេះ បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​គ្រប់​ទីកន្លែង​ចំពោះ​តំបន់​ខាងលើ ហើយ​ធ្វើ​ការបន្ត​ពូជ ចាប់ពី​ខែមីនា ដល់​ខែឧសភា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com