ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ចង់​ឲ្យ​ជីវិត​ផ្លូវភេទ កាន់តែ​ពុះកញ្ជ្រោល​រហូត គួរ​ធ្វើយ៉ាងណា​?
03, Aug 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​គិតថា ជីវិត​ផ្លូវភេទ​អ្នក មាន​ភាព​សោះកក្រោះ​ដែរ​ទេ ក្រោយពី​រៀបការ​រួច​ច្រើន​ឆ្នាំ​មកនេះ​? ការ​ស្គាល់គ្នា​រយៈពេល​យូរ​បែបនេះ គួរតែ​អាចបង្កើត​នូវ​អ្វីៗ​កាន់តែ​ល្អ ជាពិសេស ភាព​ពុះកញ្ជ្រោល​ខ្លាំង​ចំពោះ​ជីវិត​សមរភូមិ​លើ​គ្រែ​។ ប៉ុន្តែ បើសិនជា​អ្នក​គិតថា វា​មិនអាច​កើតឡើង​ទេនោះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ខ្លះៗ ដែល​អាចជួយ​អ្នក​បាន​។​



​ចែករំលែក​ការស្រមើស្រមៃ​របស់​អ្នក​
​សិច​ដែល​អស្ចារ្យ ចាប់ផ្តើម​កើតឡើង​ជាមួយនឹង ការនិយាយ​សន្ទនា​គ្នា​ដ៏​អស្ចារ្យ​មួយ​។ ដូច្នេះ អ្នក​គួរតែ​និយាយប្រាប់​ដៃគូ អំពី​ការស្រមើស្រមៃ​ឆ្គួ​តៗ និង​ការចង់បាន​របស់​អ្នក​ឲ្យ​គាត់​ដឹងផង​។ ជួនកាល ការស្រមើស្រមៃ​អ្នក អាចធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ ពោរពេញ​ទៅដោយ​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ​បំផុត ផង​ក៏មានដែរ​។​

​ការ​ស្លៀកពាក់​
​ការ​ស្លៀកពាក់​នេះ ចង់​សំដៅ​ទៅលើ​ធ្វើ​យ៉ាងម៉េច មើលទៅ​ទាក់ភ្នែក​។ ទាក់ភ្នែក​នេះដែរ ចង់​សំដៅ​ទៅលើ​ធ្វើ​ឲ្យ​អ្នកមើល និង​ឃើញ​មាន​អារម្មណ៍​ផ្លូវភេទ ចំពោះ​អ្នក​តែម្តង​។ ដូច្នេះ យក​ល្អ គួរតែ​ស្លៀកពាក់​អាវទ្រនាប់​ដ៏​សិច​ស៊ី ឬ​ខោ​ទ្រនាប់ ដែល​មើលទៅ​ផ្តល់​ភាព​ស្រើបស្រាល​ដល់ដៃ​គូ​ទៅ​។​

​ប្រតិកម្ម​បែប​លឿនៗ​
​បើសិនជា​អ្នកជា​ដៃគូ​ស្នេហា ដែលមាន​ភាព​មរ​មា​ញឹក​ច្រើន និង​មិនមាន​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​រួមភេទ​ជាមួយគ្នា​ទេ អ្នក​អាចធ្វើ​ប្រតិកម្ម​រួមភេទ​មួយបែប​លឿនៗ មុនពេល​ចេញទៅ​ធ្វើការ​ព្រឹក​ឡើង​បាន​។ រឿងនេះ​នឹង​ជួយ​ពង្រឹង​ដល់ អារម្មណ៍​អ្នក​បាន​យ៉ាង​ល្អ​ផងដែរ​។ អ្នក និង​ដៃគូរ​អាច​នឹងមាន​ពេលវេលា​នេះ​ម្តងទៀត នៅពេល​ល្ងាច ឬ​ត្រឡប់​ពី​ធ្វើការ​វិញ​។​

​ព្យាយាម​ប្រើ​ក្បាច់​រួមភេទ​ថ្មី​
​រឿងនេះ​មិន​ខុសគ្នា នឹង​អ្វីៗ​ផ្សេង​ឡើង ព្រោះ​ជីវិត​ផ្លូវភេទ ក៏​ត្រូវការ​ការផ្លាស់ប្តូ​រ ឬអ្វី​ផ្សេង ដើម្បី​បន្ថែម​គ្រឿង ដល់​ការងារ​លើ​គ្រែ​កាន់​តែមាន​រសជាតិ​។ អ្នក​អាច​សាកល្បង​ក្បាច់​រួមភេទ​ផ្សេងៗ​ដូចជា ខាង​ស្រី​នៅ​ពីលើ ឬ Magic Mountain (​ក្បាច់​រួមភេទ​ដូច Doggy Style ដែរ តែ​គ្រាន់តែ​ខាង​ស្រី​ត្រូវការ​កល់​ខ្នើយ​ក្រោម​ទ្រូង​ខ្ពស់​)​។ ពេលនោះ​អ្នកនឹង​មើលឃើញ​ភាព​រីករាយ​ច្រើនជាង​មុន​មិន​ខាន​។​

​លេង​ហ្គេម​
​ការលេង​ហ្គេម​បៀ​ដូចជា Strip Poker អាច​បង្ក​ជាការ​រីករាយ និង​មាន​ភាព​ស្រើបស្រាល​ខ្លាំងណាស់​។ ការលេង​ហ្គេម​នេះ គឺ​តម្រូវ​ឲ្យ​ដៃគូ​ដោះ​សម្លៀកបំពាក់​ម្តង​មួយៗ គ្រប់ពេល​គេ​លេង​ចាញ់​។​

​អាន​រឿង​ស្រើបស្រាល​
​ការអាន​រឿង​សិច អាចជួយ​អ្នក​បង្កើតបាន នូវ​ការស្រមើស្រមៃ​លើ​រឿង​នោះ​។ រាល់​ពាក្យពេចន៍ ដែល​សរសេរ​នោះ នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​សិច​ស៊ី និង​ផ្តល់​ជា​គំនិត​ច្រើន ដើម្បី​អនុវត្ត ចំពោះ​ជីវិត​ផ្លូវភេទ​អ្នក​ដោយផ្ទាល់ ដើម្បី​បង្កើតបានជា​ភាព​ភ្ញាក់ផ្អើល​។​

​និយាយ​ពាក្យ​ឆ្អេះឆ្អាប​
​តាមពិតទៅ ពាក្យសម្តី​អាសអាភាសន៍​នេះ មិនគួរណា​និយាយ​ជាមួយ​អ្នកដទៃ ក្នុង​ទីសាធារណៈ​ឡើយ ព្រោះ​វា​ជា​ពាក្យ​មិន​គួរសម និង​ឈ្លើយ ប៉ុន្តែ បើសិនជា​អ្នក​នៅតែ​ពីរ​នាក់ និង​ត្រូវការ​រួមភេទ​ជាមួយគ្នា​ទៀត​នោះ វា​ពិតជា​មិនមែនជា​រឿង​មិន​គួរសម និង​ឈ្លើយ​ទៀតឡើយ ដូច្នេះ កុំ​មាន​ភាព​អៀនខ្មាស​ក្នុងការ​និយាយ​វា​ជាមួយ​ដៃគូ​អី​។ អ្វីដែល​សំខាន់ គឺ​គេ​អាច​នឹង​ចូលចិត្ត វា​ខ្លាំង​ទៀតផង​។ អ្នក​អាច​និយាយថា ថ្ងៃនេះ​អូន​ស្លៀកពាក់​ចឹ​ង គួរ​ឲ្យ​ចង់​ស្ទាបអង្អែល​ដល់​ហើយ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com