អន្តរជាតិ
ព្រះសង្ឃ​មួយក្រុម​នៅ​កាណាដា​ទិញ​បង្កង​ដើម្បី​ព្រលែង​ចូល​សមុទ្រ​វិញ​
06, Aug 2016 , 7:39 pm        
រូបភាព
ដោយ: ធីតា
 ​ក្រុម​ព្រះសង្ឃ​ពុទ្ធសាសនា​មួយក្រុម​នៅ​កោះ Prince Edward Island ប្រទេស​កាណាដា បាន​និមន្ត​ទៅតាម​ផ្សារ​នានា​ដើម្បី​ទិញ​បង្កង ដែល​សរុប​ប្រមាណ​៣០០​គីឡូក្រាម​ដើម្បី​ព្រលែង​ចូលទៅក្នុង​សមុទ្រ​វិញ​។​

 
«​សង្ឃឹមថា យើង​អាចជួយ​ឲ្យ​បង្កង​ទាំងនោះ គេច​ផុតពី​អន្ទាក់​នានា​»​។ នេះ​ជា​សង្ឃដីកា​របស់​ព្រះអង្គ Dan នៃ​សមាគម Great Enlightenment Buddhist Institute Society ដែល​ស្ថិតនៅ​តំបន់ Little Sands នៃ​កោះ Prince Edward Island ប្រទេស​កាណាដា​។​
 
​តាម​ការដកស្រង់​រប​ស់​សារព័ត៌មាន CBC ព្រះអង្គ Dan បាន​បញ្ជាក់ថា ការចុះ​និមន្ត​ទិញ​បង្កង​តាម​ផ្សារ​នោះ មិនមែនជា​យុទ្ធនា​ការប្រឆាំង​អ្វីមួយ​នោះឡើយ​។ ព្រះអង្គ​បាន​លើក​ថា​៖ «​ក្រុម​អាត្មា​គោរព​រាល់​ជម្រើស​បរិ​ភៅ​ករប​ស់មនុស្ស ហើយ​ទង្វើ​របស់​យើង​មិនមែន​ចង់​ឲ្យ​មនុស្ស​ទាំងអស់​បរិភោគ​អាហារ​បួស​នោះឡើយ​»​។​
 
​ព្រះអង្គ​បាន​ពន្យល់ថា សកម្មភាព​របស់​សមា​គម Great Enlightenment Buddhist Institute Society ចង់​បណ្តុះ​ចិត្ត​ករុណា​មិនមែន​សម្រាប់តែ​បង្កង​នោះឡើយ គឺ​រាល់​ជីវិត​ទាំងអស់​លើ​លោក ដែល​អាច​ជន្លេន រុយ ឬ​សត្វ​អ្វីមួយ​។​
 
​មុននឹង​ព្រលែង​បង្កង​ចូល​សមុទ្រ ក្រុម​ព្រះសង្ឃ​បានរៀបចំ​ពិធី​សាសនា​ប្រហែល​២០​នាទី ដោយមាន​ការគាំទ្រ​ពី​បណ្តា​ពលរដ្ឋ​នៅលើ​កោះ រួមទាំង​អ្នកនេសាទ​ផងដែរ​។ «​ក្រុម​អ្នកនេសាទ ប្រាប់​យើង​ពី​កន្លែង​ដែល​បង្កង​អាចមាន​សុវត្ថិភាព ហើយ​ពួកគេ​នឹងមិន​ចាប់​ពួកវា​មកវិញ​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ព្រះអង្គ Dan៕
 

Tag:
 ​កាណាដា​
  ព្រះពុទ្ធសាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com