សង្គមអន្តរជាតិ
អន្តរជាតិ
កូនស្រីពៅលោកអូបាម៉ា ធ្វើការក្រៅម៉ោងជាអ្នករត់តុនៅហាងអាហារសមុទ្រ
×
គឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល ដែល Sasha Obama កូនស្រីពៅរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចាកចេញពីការរស់នៅយ៉ាងស្រណុកស្រួលក្នុងសេតវិមានដើម្បីពន្លកនៅក្នុងវិស័យការងារក្នុងវ័យត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។ ហើយការងាររដូវក្តៅដំបូងដែល Sasha បានបម្រើការនោះគឺ លើកម្ហូបឲ្យអតិថិជននៅភោជនីយដ្ឋានអាហារសមុទ្រមួយនៃសហរដ្ឋអាមេរិក។
បើយោងតាមកាសែតអាមេរិក
the Boston Herald Sasha កំពុងតែបម្រើការជាលើកម្ហូបនៅភោជនីយដ្ឋានអាហារសមុទ្រមួយនៅ Massachusetts ដែលមានឈ្មោះថា Nancy’s។ តាមរយៈការបម្រើការនៅទីនោះ កូនស្រីពៅរបស់ប្រធានាធិបតីអាមេរិករូបនេះ បានរៀនសូត្រពីសេវាកម្មនៅក្រុមហ៊ុនដែលមានទាំងការគិតលុយ, ការរៀបចំតុសម្រាប់ភ្ញៀវ និងការរៀបចំ និងត្រៀមអាហារមុនពេលបើកដំណើការហាងផងដែរ។
តាមប្រភពព័ត៌មានដដែលនោះ កូនស្រីពៅរបស់លោកប្រធានាធិបតីអាមេរិកដែលបានរស់នៅយ៉ាងផាកសុខភាពនៅក្នុងសេតវិមានរយៈពេលជាង៧ឆ្នាំហើយនោះ មិនមែនមានវត្តមាននៅទីនោះតែម្នាក់ឯងនោះទេ ពោលគឺ នាង ក៏ត្រូវបានធានាសន្តិសុខ និងសុវត្ថិភាពដោយអង្គរក្សសម្ងាត់ចំនួន៦នាក់ដែលអង្គុយចាំនៅខាងក្រៅភោជនីយដ្ឋាននោះផងដែរ។
ជុំវិញសកម្មភាពនេះ សេតវិមានអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ តែកន្លងមក ស្ត្រីទីមួយអាមេរិក លោកស្រី Michelle Obama ធា្លប់បានលើកឡើងថា «ជាទូទៅ លោកស្រី និងលោកអូបាម៉ា មិនបង្ខាំង ឬដាក់កំហិតឲ្យកូនស្រីទាំងពីរឡើយ ហើយ លោកស្រី បានព្យាយាមឲ្យកូនស្រីទាំងពីររស់នៅបែបសាមញ្ញតាមដែលអាចធ្វើទៅបាន»។
© រក្សាសិទ្ធិដោយ thmeythmey.com