អត្ថបទពាណិជ្ជកម្ម
​ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន (Fuji)​បើកសម្ពោធ​សាខា​ដំបូង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​
08, Aug 2016 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ​ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន (Fuji) ដែលជា​ភោជនីយដ្ឋាន​ប្រណីត​បំផុត​របស់​ប្រទេស​ថៃ​ជាង ៣០ ឆ្នាំ​បាន​បើកសម្ពោធ​សាខា​ដំបូង​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ផ្សារ​ទំនើប​អ៊ី​អន​។ នៅក្នុង​ពិធី​បើកសម្ពោធ ភោជនីយដ្ឋាន​មានការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ជាច្រើនរូប ក៏ដូចជា​គណៈ​គ្រប់គ្រង​របស់​ភោជនីយដ្ឋាន​មកពី​ប្រទេស​ថៃ និង​កម្ពុជា ។​នៅក្នុង​ឱកាស​នេះ ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន​បញ្ចុះតម្លៃ ១៥% សម្រាប់​អតិថិជន​ដែល​ទូទាត់​ការចំណាយ​ជា​សាច់ប្រាក់ និង ១០% សម្រាប់​ការទូទាត់​ដោយ​ប្រើ​ប័ណ្ណឥណទាន សម្រាប់​មុខម្ហូប​ទាំងអស់​លើកលែងតែ​គ្រឿង​ស្រវឹង ដែល​ការ​បញ្ចុះតម្លៃ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ០៦ សីហា ដល់ ០៤ កញ្ញា ឆ្នាំ ២០១៦ ។​

​ទន្ទឹម​និង​នេះ​កញ្ញា​នី​គី (Nikki) ដែលជា​តារាចម្រៀង​ល្បី​មួយរូប​នៅ​កម្ពុជា បាន​ឡើង​ច្រៀង​ចម្រៀង   ខណៈដែល​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ភោជនីយដ្ឋាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិសារ​ម្ហូបអាហារ​បែប​ជប៉ុន ជាមួយនិង​តូរ្យតន្ត្រី​កំដរ​អារម្មណ៍​យ៉ាង​ពិ​រោះ ។​



​គួរ​បញ្ជក់​ដែលថា ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន (Fuji) មាន​ទំហំ ៣៨១ ម៉ែត្រក្រឡា ភោជនីយដ្ឋាន​នេះ​មាន​កន្លែង​អង្គុយ​រហូតដល់​ទៅ ១៦២ កៅអី ហើយ​នៅ​ខាងក្នុង​ភោជនីយដ្ឋាន​មានការ​តុបតែង​ទៅតាម​គោល​គំនិត “​រដូវ​ទាំង​បួន​របស់​ជប៉ុន​” ដែល​ប្រាប់​អំពី​រឿងរ៉ាវ​ទាក់ទិន​និង​បរិយាកាស​ដ៏​គួរ​ឲ្យ​ទាក់ចិត្ត​នៅក្នុង​ប្រទេស​ជប៉ុន ។ នៅ​ខាងក្នុង​ភោជនីយដ្ឋាន ការ​រចនា​ជា​ផ្កា​សាគូ​រ៉ា​ត្រូវបាន​តុបតែង​ច្នៃ​លើ​កញ្ចក់ ហើយ​ត្រូវ​បានរៀបចំ​ឲ្យ​ស៊ីគ្នា​ជាមួយនិង​ផ្ទាំង​ឈើ​កោង  ។ ក្នុងនោះ​ក៏មាន​របាំង​ខ័​ណ្ឌ និង​កម្រាល​ដែល​ត្រូវបាន​រៀបចំ​រចនា​ឡើងទៅ​តាម​ប្រពៃណី​របស់​ជប៉ុន ។ ជាងនេះទៅទៀត ពណ៌​ដ៏​ស្រទន់ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ  ហើយ​កាន់តែ​លេចធ្លោ​ថែមទៀត​ត្រង់​ថា ភោជនីយដ្ឋាន​នេះ​ត្រូវបាន​រចនា​យ៉ាង​ផ្ចិតផ្ចង់​នៅក្នុង​ទីកន្លែង​មួយ​ដែល​ទូលាយ និង​និង​ផ្ដល់​ភាព​រីករាយ​ដល់​អតិថិជន​រាល់​លើក​ដែល​ពួកគាត់​អញ្ជើញ​មក ។


​ជាង ៣៥ ឆ្នាំ​មកហើយ​ដែល​ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន​បាន​បម្រើ​មុខម្ហូប​ជប៉ុន​ដ៏​មានឱជារស​បំផុត​ជូន​ដល់​ជនជាតិ​ថៃ ហើយ​បច្ចុប្បន្ន​ភោជនីយដ្ឋាន​នេះ​មាន​សាខា​ជាង ១០០ ទីតាំង នៅក្នុង​ប្រទេស​ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា ហើយ​លើក​នេះ​គឺ​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ​របស់​ប្រទេស​កម្ពុជា ។ ជាមួយនិង​ម្ហូបអាហារ​ជាង ១០០ មុខ អតិថិជន​អាច​រីករាយ​ក្នុងការ​ទទួលទាន ដូចជា Sashimi, Sushi, Teppanyaki សាឡាដ ក៏ដូចជា​បង្អែម និង​ភេសជ្ជៈ​ផ្សេងៗ​ដ៏​មានឱជារស​ថែម​ទៀតផង ។ រាល់​មុខម្ហូប​ទាំងអស់​សុទ្ធតែ​ធ្វើ​ចេញពី​គ្រឿងផ្សំ​ដ៏​សម្រិតសម្រាំង ដើម្បី​ជួយ​បំពេញ​ដល់​សេចក្តីសុខ និង​សុខភាព​របស់​អតិថិជន​ដែល​ជឿជាក់​លើ​ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន ។​


​សូម​រីករាយ​ជាមួយនិង​មុខម្ហូប​ជប៉ុន​ដ៏​ឆ្ងាញ់​ពិសា ដែលមាន​បម្រើ​នៅក្នុង​សាខា​ដំបូង​គេ​របស់​ភោជនីយដ្ឋាន​ហ្វ៊ូ​ជី​ជប៉ុន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅឯ​ផ្សារ​ទំនើប​អ៊ី​អន ដែលមាន​អាសយដ្ឋាន​អគារ​លេខ ១៣២ មហាវិថី សុធារស សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ។​

​សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូលទៅ​កាន់​គេហទំព័រ Facebook របស់​ភោជនីយដ្ឋាន www.facebook.com/FujiRestaurantCambodia



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com