ជាតិ
លោក ហ៊ុយ វណ្ណៈ ក្លាយជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​
09, Aug 2016 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​លោក ហ៊ុយ វណ្ណៈ បាន​ក្លាយជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ក្រសួង​ព័ត៌មាន​បានប្រកាស​ទទួល​ស្គាល់​នៅ​ថ្ងៃទី​៨​ខែសីហា​នេះ​។​



​លោក ហ៊ុយ វណ្ណៈ ដែល​បច្ចុប្បន្ន​ក៏​ជាទី​ប្រឹក្សា​នៃ​ក្រុម CBS របស់​អ្នកឧកញ៉ា គិត ម៉េង ដែលជា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ CTN, CNC, MyTV, OneTV, CTN Inteational ធ្លាប់​ប្រកប​អាជីព​ជា​អ្នកកាសែត​ឲ្យ​វិទ្យុ​អាស៊ីសេរី និង​បន្ទាប់មក​នៅ​ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​។​

​ក្នុងចំណោម​ស្ថាបនិក​ជាច្រើន​នាក់ ​ដែល​ភាគច្រើន​គឺជា​ថ្នាក់ដឹកនាំ​នៃ​ទូរទស្សន៍​នោះ លោក ហ៊ុយ វណ្ណៈ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​មេដឹកនាំ​ នៃ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​នេះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​តំណាង​អង្គភាព​ព័ត៌មាន​ដែល​បានរួម​គ្នា​បង្កើត​សហភាព​នេះ​រួមមាន​៖ CNC, CTN, MyTV OneTV, CTN Inteational, Hang Meas, BTV, TVK, TV9,TV11, TV8, SEATV, NTV, TV5 TV3, Khmer Times, Fresh News, និង Kampuchea Thmey​៕


© រក្សាសិទ្ធិដោយ thmeythmey.com