អន្តរជាតិ
KARCHER ដុសខាត់ លាង​សម្អាត និង​ជូត​ស​ម្ងួ​ត​ឥដ្ឋការ៉ូ ទាំងបី​ព្រម​គ្នា​តែម្ដង​
10, Aug 2016 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
KARCHER បានបង្ហាញ​ពី​ម៉ាស៊ីន​លាង​សម្អាត​ឥដ្ឋការ៉ូ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចំណាយ​ពេលវេលា​តិច មាន​ឈ្មោះថា Floor Scrubber Drier​។​



​ម៉ាស៊ីន​នេះ​អាចបំពេញ​តួនាទី​៣ ក្នុងពេល​តែមួយ​។ វា​អាច​ដុសខាត់​ឥដ្ឋការ៉ូ ជាមួយនឹង​ការលាង​សម្អាត​ទឹកសាប៊ូ ហើយ​ជូត​ស​ម្ងួ​ត​ពីក្រោយ​បាន​ព្រម​គ្នា​តែម្ដង​។ វា​អាច​ជូត​សម្អាត​បាន​រហូត​ទៅដល់ ១៥០០-៣០០០ម៉ែត្រការ៉េ ក្នុង​១​ម៉ោង ឯណោះ​។ ​អ្វីដែល​ពិសេស វា​រហ័ស​ស្ងួត​ដែល​អាច​ឲ្យ​យើង​ដើរ​លើ​ឥដ្ឋការ៉ូ​ភ្លាមៗ​តែម្ដង​។​

ម្យ៉ាងវិញទៀត ម៉ាស៊ីន​នេះ​មាន​សំឡេង​ស្ងាត់​ មិន​បង្ក​ការរំខាន​ដល់​ការបំពេញ​ការងារ​ផ្សេងៗ​ឡើយ​។ ម៉ាស៊ីន​លាង​សម្អាត​ប្រភេទ​នេះ ត្រូវបាន​ប្រើ​ក្នុង រោងចក្រ សហគ្រាស ផ្សារ​ទំនើប សណ្ឋាគារ ជាដើម ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​សម្អាត និង​ស្ងួត​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។



KARCHER ជា​ផលិតផល​លេខ​១ ពី​ប្រទេស​អាឡឺម៉ង់​ដែលមាន​ការធានា​រហូត​ដល់​រយៈពេល​មួយឆ្នាំ ហើយ​ត្រូវបាន​នាំ​ចួ​ល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន RMA Cambodia​។​

​សូម​រីករាយ​ទស្សនា Video ខាងក្រោម​៖





​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​:
KÄRCHER-Showroom & Service Center
​ផ្ទះ​លេខ ៦២ ផ្លូវ ម​នី្ន​រ៉េត (២១៧) បឹង​សាឡាង ទួលគោក រាជធានី​ភ្នំពេញ​
Tel: 023 88 37 44/ 017 666 505
Email:

( អត្ថបទ​ពាណិជ្ជកម្ម )  


© រក្សាសិទ្ធិដោយ thmeythmey.com