ជាតិ
គណបក្សនយោបាយ គួរតែមាន​ចិត្តសឿង​ក្នុងការ​ប្រកួតប្រជែង​គ្នា​
13, Aug 2016 , 5:39 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖  «​អ្នកនយោបាយ គួរតែមាន​ចិត្តសឿង ក្នុងការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​តែម្តង​។ មានន័យថា ឈ្នះ​ដោយ​កិត្តិយស បើ​ចាញ់ ក៏​ចាញ់​ដោយ​កិត្តិយស ដូច​ទឹកចិត្ត​កីឡាករ គឺ​ប្រកួត​បែប​ហ្នឹង ឲ្យ​អ្នកទស្សនា​ក៏​ល្អមើល ហើយ​ឲ្យ​អ្នកទស្សនា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ពី​គ្រប់ភាគី ពេញចិត្ត​នឹង​មើល​តែម្តង​»​។​



សូមស្ដាប់សំឡេង៖




​អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើពុករលួយ និង​ជា​អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា លើកឡើងថា អ្នកនយោបាយ​ខ្មែរ ដែល​កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្ដើម​អំណាច​ដឹកនាំ​ប្រទេស​នេះ គួរតែមាន​ចិត្តសឿង ក្នុងការ​ប្រកួត​គ្នា​ដោយ​ស្មើភាព​និង​យុត្តិធម៌​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​កម្មវិធី «Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា​នេះ​៖ «​អ្នកនយោបាយ គួរតែមាន​ចិត្តសឿង ក្នុងការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​តែម្តង​។ មានន័យថា ឈ្នះ​ដោយ​កិត្តិយស បើ​ចាញ់ ក៏​ចាញ់​ដោយ​កិត្តិយស ដូច​ទឹកចិត្ត​កីឡាករ គឺ​ប្រកួត​បែប​ហ្នឹង ឲ្យ​អ្នកទស្សនា​ក៏​ល្អមើល ហើយ​ឲ្យ​អ្នកទស្សនា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ពី​គ្រប់ភាគី ពេញចិត្ត​នឹង​មើល​តែម្តង​»​។​

​ការ​ថ្លែង​បែបនេះ ធ្វើឡើង ខណៈដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​របស់ខ្លួន ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំក្រោយ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨​។​

​នៅ​កម្ពុជា គេ​តែង​សង្កេតឃើញ​អ្នកនយោបាយ​តែង​ធ្វើដំណើរ​ចុះ​មូលដ្ឋាន ដើម្បី​ជួប​ជាមួយ​ប្រជាជន​សាមញ្ញ ដូចជា​អ្នកលក់ដូរ​តាម​ផ្សារ ឬ​អ្នករត់ម៉ូតូឌុប​ជាដើម នៅមុន​រដូវ​កាល​បោះឆ្នោត​ម្តងៗ​។​

​រាល់​ការចុះ​ជួប​ប្រជាជន​ម្តងៗ បេក្ខជន​នយោបាយ​ទាំងនោះ ជាពិសេស​ខាង​គណបក្សកាន់អំណាច ដែលមាន​ធនធាន​ក្រាស់ក្រែល តែង​នាំទៅ​ជាមួយ​នូវ​ថវិកា​និង​សម្ភារៈ​ខ្លះៗ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ ដោយមាន​ការថត​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​ទាំងនេះ តាម​បណ្ដាញ​សង្គម​នានា​ទៀតផង​។​

​ទង្វើ​បែបនេះ ត្រូវបាន​អ្នកវិភាគ​ខ្លះ​មើលឃើញថា ជា​ការទិញ​ទឹកចិត្ត​ឬ​ទាក់ទាញ​អ្នកបោះឆ្នោត ហើយ​បង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​មិន​ស្មើភាព​គ្នា​រវាង​គូបដិបក្ខ​នយោបាយ​ផ្សេងទៀត​។​

​លោក ព្រាប កុល មានប្រសាសន៍ថា កម្ពុជា គួរតែ​កំណត់​ឲ្យ​ច្បាស់​នៅក្នុង​ច្បាប់​ដូច​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន​មួយចំនួន អំពី​ចំនួន​ថវិកា​ឬ​សម្ភារៈ​ដែល​គណបក្សនយោបាយ​ប្រ​កូត​ប្រជែង​គ្នា អាច​ប្រើប្រាស់​បាន ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​គាំទ្រ​របស់​ពួកគេ រៀងៗ​ខ្លួន​។​

«​សូម្បីតែ​រូបភាព​ឬ​ផ្លាក​យីហោ ឬក៏ Logo របស់​គណបក្សនយោបាយ​ឬក៏​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ហ្នឹង ក៏​គេ​មិន​ឲ្យ​មានការ​បោះពុម្ព​ទំហំ​ធំ​ឬ​តូច​ជាង​គ្នា​ផង​។ អានេះ គេ​យក​គោលការណ៍​ស្មើភាព​គ្នា គឺ​សំខាន់​មែនទែន ក្នុងការ​ប្រកួតប្រជែង​»​។​

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com