ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​កំពុង​ឆ្ងល់​ហេតុអ្វី​ទេសចរ​កូរ៉េ​ធ្លាក់​
13, Aug 2016 , 11:39 am        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កំពុងមាន​ការងឿងឆ្ងល់ ថា​តើ​មាន​ហេតុផល​អ្វីខ្លះ ទើប​ធ្វើ​ឲ្យ​ទេសចរ​ជនជាតិ​កូរ៉េ​មក​កម្ពុជា​ធ្លាក់ចុះ​។ ទន្ទឹមនឹង​ថា គ្រោង​សិក្សា​ពី​ហេតុផល​ហើយ​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​និយាយថា ទេសចរ​កូរ៉េ​ងាក​ទៅរក​ទីផ្សារ​ថ្មី​ច្រើន គឺ​ទៅ​ប្រទេស​ភូមា ឫ​មី​យ៉ាន់​ម៉ា​តែម្តង​។​



«​ហើយ​កូរ៉េ ថ្ងៃនេះ ឯកឧត្តម​អគ្គ​កុងស៊ុល​អញ្ជើញ​មក គាត់​សកម្ម​ណាស់ គាត់​ថា​ធ្វើ​ឲ្យ​កូរ៉េ​មកវិញ​។ គាត់​កំពុង​សិក្សា ថា​ម៉េច​បាន​កូរ៉េ​ធ្លាក់​។​...​គាត់​ថា គាត់​អត់​សុខចិត្ត​ទេ កូរ៉េ​មក​ស្រុក​ខ្មែរ​ធ្លាក់​។ មាន​អគ្គ​កុងស៊ុល​ហើយ រឿង​អី​ពិបាក​ទៀត​។ ចង់​វី​សា ចង់​អី​កូរ៉េ​អី​នៅ​នេះ​ទាំងអស់ មិនបាច់​ទៅ​ភ្នំពេញ​ទេ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

​តាម​ការបញ្ជាក់​របស់​លោក ថោង ខុន ទេសចរ​ជនជាតិ​កូរ៉េ ងាក​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គេ​ស្គាល់​ថា ជាទី​ផ្សារ​ទេសចរណ៍​ថ្មី​ក្នុង​អាស៊ី​។ ទន្ទឹម​នឹងមាន​សុទិដ្ឋិនិយម ថា​អគ្គ​កុងស៊ុល​កូរ៉េ នឹង​ប្រឹងប្រែង​ឲ្យ​ទេសចរ​កូរ៉េ មក​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ឡើងវិញ​ហើយ​នោះ លោក ថោង ខុន ស្នើ​ឲ្យ​វិស័យ​ឯកជន និង​វិស័យ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ស្គាល់​ទីផ្សារ​ឲ្យ​ច្បាស់ មុននឹង​ចង់​ទាក់ទាញ​ទេសចរ​កូរ៉េ​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក ថោង ខុន ដែល​លោក​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍​ជាមួយនិង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី​៩ សីហា​កន្លងទៅ នៅ​ខេត្តសៀមរាប​







Tag:
 ទេសចរណ៍​
  កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com