ជាតិ
ពលរដ្ឋ​ខ្មែរ​ប្រើ​បី​ភាសា​៖ អ្នកចាំទី​, Goal Keeper, Gardien de but
14, Aug 2016 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វិស័យ​កីឡា ជាពិសេស កីឡាបាល់ទាត់ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ប្រើប្រាស់​ពាក្យ​ដើម្បី​ហៅ​អ្នកចាំទី​ខុសៗ​គ្នា​។ អ្នកខ្លះ ប្រើប្រាស់​ពាក្យ​ខ្មែរ​ចំ​តែម្តង គឺ​«​អ្នកចាំទី​»​។ តែ​អ្នក​ខ្លះទៀត ប្រើពាក្យ​បារាំង​ថា​«​ហ្គា​ត យៀង​» (Gardien de but) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​អ្នកចាំទី​»​។ អ្នក​ខ្លះទៀត ក៏​ហៅ​តាម​ភាសា​អង់គ្លេស​ថា​«​ហ្គូ​ល​» ដែល​មកពី​ពាក្យ Goal Keeper ហើយ​មានន័យថា​ជា​ភ​សា​ខ្មែរ​«​អ្នកចាំទី​»​ដែរ​។



​ចំពោះ​ពាក្យ​នេះ បើទោះបីជា​ពលរដ្ឋ​ខ្មែរ​ហៅ​ខុសគ្នា​យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ដដែល​។ អត្ថន័យ​នៃ​ពាក្យ​ជា​រឿង​មួយ តែ​រឿង​មួយទៀត គឺថា ពលរដ្ឋ​ខ្មែរ​ត្រូវការ​«​អ្នកចាំទី​»​ដែល​ពូកែ មិនត្រូវ​ការ​ឡើយ «​ហ្គូ​ល​» ឬ​«​ហ្គា​ត យៀង​»​ដែល​អន់​៕


© រក្សាសិទ្ធិដោយ thmeythmey.com