ជាតិ
បទសម្ភាសន៍
យក​ស្លឹក​ចាក​ប្រក់​ដំបូល​ជាប់​ជាង​ស្បូវ តែ​គេ​មិនសូវ​និយម​
15, Aug 2016 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ស្លឹកត្នោត ស្លឹក​ដូង ឬ​ស្បូវ គេ​ក៏​អាច​យកស្លឹក​ចាក​ប្រក់​ធ្វើដំបូលផ្ទះ ឬ​ខ្យូ​សបាន​ផងដែរ​។ ​លោក ជា ឆាន ដែល​ប្រកប​របរ​ជាជាង​ប្រក់​ដំបូលផ្ទះ​តាំងពី​ឆ្នាំ​១៩៨៥ និង​មានបទពិសោធន៍​ប្រក់​ដំបូល​ពី​ស្លឹក​ចាក​បាន​ជាង​មួយឆ្នាំ​មកហើយ​នោះ ឲ្យ​ដឹងថា ស្លឹក​ចាក​មានគុណ​ភាពល្អ​ជាង​ស្លឹកត្នោត ស្លឹក​ដូង ឬ​ស្បូវ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​មិនសូវ​ពេញនិយម​ប្រើប្រាស់​នោះទេ ព្រោះ​វា​មានតម្លៃ​ថ្លៃ និង​ពិបាក​ប្រក់​។ បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ ឲ្យ​ដឹង​ទៀតថា ស្លឹក​ចាក​ភាគច្រើន​ដុះ​នៅតាម​តំបន់​ដែលមាន​ទឹកប្រៃ ឬ​តំបន់​ដី​ដែលមាន​ជាតិ​ជូរ ជាពិសេស​មាន​ច្រើន​នៅក្នុង​ស្រុកកំណើត​របស់​លោក​ឯ​ខេត្តកំពត​តែម្តង​។ 

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​ទស្សនា និង​ស្តាប់​ការពន្យល់​របស់លោក ជា ឆាន នៅក្នុង​កម្មវិធី​«​ថ្មីៗ​៣​នាទី​»​ខាងក្រោម​នេះ​ដូ​តទៅ​៖

 

 




 

Tag:
 ស្លឹក​ចាក
© រក្សាសិទ្ធិដោយ thmeythmey.com