ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹង​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​សប្ដាហ៍​នេះ​
17, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច និង​ចូលរួម​ខួប​លើក​ទី​៤១ នៃ​ការបង្កើត​កម្លាំង​រំដោះជាតិ​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ សីហា តប​តាម​ការអញ្ជើញ​របស់លោក រ៉ុយ ម៉ា​រៀ ដេ​អា​រ៉ុយ​ចូ (Rui Maria de Araujo) នាយករដ្ឋមន្ត្រី​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​។​



​ផ្អែកតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុង​ទស្សនកិច្ច​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ជួបចរចា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​រួមមាន​៖ កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​បច្ចេកទេស សេដ្ឋកិច្ច​។ កិច្ចព្រមព្រៀង ស្ដីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​។ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​។​
 
​គណប្រតិភូ​អមដំណើរ​ជាមួយ​សម្ដេច ហ៊ុន សែន រួមមាន​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ៕

Tag:
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com