កីឡាជាតិ
ជាតិ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាចេញដំណើរទៅប្រកួតមិត្តភាពជាមួយហុងកុង ជម្រើសជាតិកម្ពុជាចេញទៅប្រកួតមិត្តភាពជាមួយហុងកុង។ រូបថត ហ្វេសប៊ុក កីឡាករ កែវ សុខផេង
× កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង២៤នាក់ដែលដឹកនាំដោយ លោក Lee Tae Hoon ចាកចេញពីកម្ពុជាទៅកាន់ទីក្រុងហុងកុងនារាត្រីថ្ងៃទី២៩ ខែសីហា នេះ ដើម្បីជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិហុងកុងនាថ្ងៃទី១ ខែកញ្ញា ខាងមុខ។
ខ្សែការពាររបស់ក្លិបបឹងកេតអង្គរ ហុង ផេង ត្រូវអវត្តមានសម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិហុងកុង ដោយសារស្ថានភាពរបួសក្បាលជង្គង់មិនទាន់ជាសះស្បើយ។ សម្រាប់ការអវត្តមានរបស់ខ្សែការពាររូបនេះត្រូវបានដាក់ជំនួសដោយកីឡាករ សាយ ពិសិដ្ឋ៕
កីឡាករជម្រើសជាតិទាំង២៤នាក់នោះរួមមាន៖
*ព្រះខ័នរាជស្វាយរៀង៖ ណុប តុលា, រស់ គង់សំរេច, សំអឿន ពិដោរ, សុខ សំណាង, ប្រាក់ មុន្នីឧត្តម, ហូយ ផល្លីន, នេន សុធារ័ត្ន និង សឿយ វិសាល។
*បឹងកេតអង្គរ៖ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, សុខ សុវណ្ណ និង ស៊ូ យ៉ាទី
*ក្រសួងការពារជាតិ៖ ច្រឹង ពលរដ្ឋ, ឈិន ឈឿន, រឹង ប៊ុនហៀង, អ៊ុំ សេរីរ័ត្ន និង អ៊ុំ វិចិត្រ
*ភ្នំពេញក្រោន៖ ប៊ីន ចន្ថាធារី និង កែវ សុខផេង
*អគ្គស្នងការនគរបាលជាតិ៖ សាយ ពិសិដ្ឋ, ទិត ឌីណា និងស៊ុន វណ្ណដេត
*ណាហ្គាវើល៖ សុះ ស៊ូហាណា។
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com