ជាតិ
ព្រះសង្ឃ​៣៧​អង្គ និង​កូនសិស្ស​២​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ពុល​ចង្ហាន់​
30, Aug 2016 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​លោក បែន រ័ត្ន បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ចំនួន​៣៧ អង្គ ដែល​គង់នៅ​វត្ត​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​កូនសិស្សលោក​ចំនួន​២​នាក់ បាន​ពុ ល​ចង្ហាន់​ថ្ងៃត្រង់​កាលពី​ថ្ងៃទី​២៩ សីហា ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​សង្គ្រោះបន្ទាន់​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


 
​លោក បែន រ័ត្ន បាន​បន្ថែមថា ក្រោយពី​ទទួល​ចង្ហាន់​ត្រង់​ហើយ ព្រះសង្ឃ​៣៧​អង្គ និង​កូនសិស្ស​ពីរ​នាក់​នោះ បានចាប់ផ្តើម​មាន​អាការ​រាគ ក្អួតចង្អោរ និង​ចុកពោះ​ជា​បន្តបន្ទាប់​យ៉ាងធ្ងន់ធ្ងរ ទើបត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​បែបនេះ​។ បើតាម​លោក បែន រ័ត្ន ព្រះសង្ឃ​និង​កូនសិស្ស​ទាំងនោះ មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។ ហើយ​នៅពេលនេះ​ក្រុមមន្ត្រី​ជំនាញ បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដោយ​ធ្វើការ​ស្រាវជ្រាវ​រក​មូល​ហេតុ ដែល​នាំ​ឲ្យ​ព្រះសង្ឃ និង​កូនសិស្ស​ពុល​នេះ​៕
 
 
 

Tag:
 ​ព្រះសង្ឃ​
 ​ កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com