អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាម​សុង​បាន​ផ្គត់​ផ្គង​នូវ​គ្រឿង​អេឡិចត្រូនិក​និង​សម្ភារៈ​សិក្សា​ដល់​និស្សិត​
01, Sep 2016 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សាម​សុង​បាន​ផ្គត់​ផ្គង​បន្ថែមទៀត​នូវ​គ្រឿង​អេឡិចត្រូនិក​និង​សម្ភារៈ​សិក្សា​ដល់​និស្សិត ដែល កំពុង​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​ប​ចេ្ច​ក​វិទ្យា​សាម​សុង Tech Institute នៅ​ថ្ងៃទី ៣១ ខែ សីហា នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ។​

​លោក ឆែ សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ «​យើង​ចង់​ឲ្យ​និស្សិត​ដែល​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក៏ដូចជា​សាស្ត្រាចារ្យ អាចអនុវត្ត​ជាមួយ នឹង​សម្ភារៈ​អេឡិចត្រូនិក​ទំនើបៗ​របស់​សាម​សុង ដូច្នេះហើយ​ទើប​យើង​នាំមក​ជូន​នូវ​សម្ភារៈ​ជាច្រើន នៅថ្ងៃនេះ​។ »



​សម្ភារៈ​ដែល​ត្រូវបាន​យក​ចែកជូន​បន្ថែម​នៅថ្ងៃនេះ​រួមមាន​៖ ម៉ាស៊ីន​បោក​សំលៀកបំពាក់​ទំនើបៗ សាម​សុង​ថេ​ប្លិ​ត ទូរស័ព្ទដៃ​សាម​សុង និង​គ្រឿង​អេ​ឡិច ត្រូ​និក​ជាច្រើន​ទៀត​។

​ជា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន​សាម​សុង​តែង​ផ្តល់ជូន​សម្ភារៈ​សិក្សា​និង​គ្រឿង​អេឡិចត្រូនិក ក៏ដូចជា​បណ្តុះ បណ្តាល​គ្រូ​បង្គោល​ជាមួយនឹង​អ្នកជំនាញ​របស់​ក្រុមហ៊ុន​សាម​សុង ដើម្បី​ឲ្យ​និស្សិត​ដែល​ចូលរួម​ក្នុង វគ្គ​នេះ​អាច​ទទួលបាន​ចំណេះដឹង​ថ្មីៗ​។ វគ្គ​បណ្តុះបណ្តាល​ប​ចេ្ច​ក​វិទ្យា​សាម​សុង Tech Institute​នេះ ត្រូវ​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ដោយមាន​ការសហការ​ឧបត្ថម្ភ ពី​ក្រុមហ៊ុន​សាម​សុង​តាំងពី​ឆ្នាំ​២០១៤​។​



​លោក​សាស្ត្រាចារ្យ គឹម វ​ណ្ណី ប្រធានការិយាល័យ​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​វគ្គប​ណ្តុះ​បណ្តាល​នេះ​បាន​ឲ្យ​ដឹង​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប និង សប្បាយរីករាយ ដែល​ក្រុមហ៊ុន​សាម​សុង​តែងតែ​ទំនុកបម្រុង​គ្រឿង​អេ​ទ្បិ​ច​ត្រូ​និក​ទំនើប ដែល​ជួយ ឲ្យ​និស្សិត​អាច​សិក្សា​ទាំង​ទ្រឹស្តី និង​ការអនុវត្តន៍​បាន​យ៉ាង​ប្រសើរ​។ ខ្ញុំ​សង្ឃឹមថា​សាម​សុង​នឹង​បន្ត​នូវ ការចែករំលែក​នេះ​មកដល់​និស្សិត​កម្ពុជា​ដើម្បី​ជួយ​អភិវឌ្ឍ​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​ផ្ទាល់ ខ្លួន​របស់​ពួកគេ​ឲ្យ​ទាន់​សម័យកាល​។​»



​លោក  ជី ជូ​ឡុង ដែលជា​និស្សិត​ឆ្នាំ​ទី ២ ផ្នែក​បរិក្ខារ​ត្រជាក់ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ សប្បាយចិត្ត​ណាស់​ពេលដែល​បានទទួល​នូវ​សម្ភារៈ​សិក្សា​ក៏ដូចជា​គ្រឿង​អេឡិចត្រូនិក​របស់​សាម​សុង​នៅថ្ងៃនេះ​។ ជាការ​ពិតណាស់ យើង​មិនអាច​បាន​រៀន​និង​អនុវត្ត​ជាមួយ​គ្រឿង​អេឡិចត្រូនិក ទំនើប​ដូច្នេះ​ទេ បើ​គ្មាន​សាម​សុង​។​»

​រយៈពេល​ជិត ៣​ឆ្នាំ​បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​បង្កើតឡើង មាន​និស្សិត ប្រមាណ  ២០០​នាក់ ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។ មាន​និស្សិត​ជាង​១០​នាក់ ដែល​បាន ទទួល​ការងារ​ដ៏​សមរម្យ​នៅ​ក្រុមហ៊ុន​សាម​សុង​ក្នុង​ទីក្រុង​ភ្នំពេញ  ហើយ​មាន​និស្សិត ជាច្រើន​នាក់ ទៀត​ដែល​បាន​ចេញទៅ​បម្រើ​ការងារ​នៅតាម​ស្ថាប័នឯកជន​ផ្សេងៗ ទាំង​ក្នុងប្រទេស និង​ក្រៅ ប្រទេស​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com/global



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com