ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ប៉េតង់កម្ពុជារំពឹងជោគជ័យខ្ពស់ សម្រាប់វត្តមាននៅក្នុងការប្រកួត Beach Games វៀតណាម
02, Sep 2016 ,
10:59 pm
រូបភាព
×
ដោយ:
សហព័ន្ធកីឡាប៉េតង់កម្ពុជានឹងបញ្ជូនកីឡាករចំនួន១៨នាក់(ស្រី៩នាក់)ជាលើកដំបូង ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ (Beach Games) នៅប្រទេសវៀតណាមនាថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ។ សម្រាប់ការបញ្ជូនកីឡាករចូលរួមជាលើកដំបូងនេះ ប្រធានគ្រូបង្វឹកក្រុមជម្រើសជាតិបានដាក់កី្តរំពឹងខ្ពស់ក្នុងការទទួលជ័យជម្នះរហូតដល់៨០ទៅ៩០ភាគរយ។
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាដែលជាកីឡាសក្តានុពលរបស់កម្ពុជា នឹងបញ្ជូនកីឡាករ១៨នាក់(ស្រី៩នាក់)លើគ្រប់ប្រភេទវិញ្ញាសាជាលើកដំបូង ដើម្បីឲ្យចូលរួមប្រកួតដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់លើកទី៩ Beach Games នៅទីក្រុងដាណាង ប្រទេសវៀតណាម នាខែកញ្ញា ខាងមុខនេះ។
សម្រាប់ការចូលរួមជាលើកដំបូងរបស់កម្ពុជា លោក អ៊ឹម ផាត ប្រធានគ្រូបង្វឹកក្រុមជម្រើសជាតិ និងជាគ្រូបង្វឹកផ្ទាល់ផងដែរនោះ បានដាក់ក្តីសង្ឃឹមខ្ពស់ និងជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់កីឡាករ និងកីឡាការិនីកម្ពុជា ក្នុងការឈានទៅរកជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍នេះ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអេឡិកត្រូនិកថ្មីៗ លោក អ៊ឹម ផាត បានបញ្ជាក់ដូន្នេះថា៖«ការចូលរួម Beach Games ជាលើកទី១នេះ គឺខ្ញុំជាគ្រូបង្វឹកមានក្តីសង្ឃឹមពី៨០ទៅ៩០ភាគរយ ដែលយើងអាចទទួលជ័យជម្នះបាន»។
កត្តាដែលធ្វើឲ្យគ្រូបង្វឹករូបនេះដាក់ក្តីរំពឹងខ្ពស់សម្រាប់ជ័យជម្នះ ដោយសារលោកសង្កេតឃើញពីកម្រិតបច្ចេកទេសនៃការរីកចម្រើនរបស់កីឡាករកីឡាការិនីកម្ពុជា តាមរយៈការហ្វឹកហាត់របស់ក្រុមកីឡាករកម្ពុជានៅលើទីលានខ្សាច់ក្នុងពហុកីឡដ្ឋានជាតិអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ។ លោកប្រធានគ្រូបង្វឹករូបនេះសង្ឃឹមយ៉ាងមុតមាំថា ការហ្វឹកហាត់នេះនឹងធ្វើឲ្យក្រុមកីឡាករកម្ពុជាអាចសមទៅនឹងទីលាន និងកម្តៅថ្ងៃ ជាពិសេសទទួលបានតិចនិក និងបច្ចេកទេសល្អៗ ដើម្បីធ្វើជាបទពិសោធន៍សម្រាប់ត្រៀមប្រជែងដណ្តើមជ័យជម្នះពីព្រឹត្តិការណ៍នេះ។
ម្យ៉ាងទៀត ដោយសារកីឡាករ និងកីឡាការិនីទាំង១៨នាក់ដែលសហព័ន្ធគ្រោងបញ្ជូនឲ្យចូលរួមនេះ សុទ្ធសឹងជាកីឡាករដែលមានសមត្ថភាពខ្ពស់ និងបានឆ្លងកាត់ការចម្រាញ់យ៉ាងយកចិត្តទុកពីសំណាក់គ្រូបង្វឹកក្នុងចំណោមកីឡាករជម្រើសទាំង២៤នាក់របស់សហព័ន្ធ។ លើសពីនេះពួកគេជាកីឡាករសក្តានុពលដែលធ្លាប់ដណ្តើមបានមេដាយពីព្រឹតិ្តការណ៍នានាជាច្រើនជូនកម្ពុជា។ តែអ្វីដែលធ្វើឲ្យលោកសង្ឃឹមខ្លាំងបំផុតនោះ គឺក្នុងចំណោមកីឡាករទាំងនោះក៏មានវត្តមានម្ចាស់មេដាយមាសពិភពលោក កែ ឡេង ចូលរួមផងដែរ។
ទន្ទឹមនឹងក្តីរំពឹងខ្ពស់ក្នុងការឈានទៅរកជ័យជម្នះនេះ លោក អ៊ឹម ផាត ប្រធានគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះក៏បានសម្តែងការព្រួយបារម្ភផងដែរ សម្រាប់ការចូលរួមរបស់ក្រុមកីឡាករកម្ពុជាលើកនេះ ដោយសារកម្មវិធីប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ គឺតម្រូវឲ្យកីឡាករម្នាក់អាចប្រកួតបានតែមួយវិញ្ញាសាប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី វាមិនមែនជាបញ្ហាចោទនោះទេ ព្រោះកម្ពុជាមានកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរួម។
«យើងខ្ញុំជាគ្រូបង្វឹកព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យកីឡាករស៊ាំជាមួយកម្តៅថ្ងៃ ដោយយើងធ្វើការហ្វឹកហាត់ពេលព្រឹក៣ម៉ោងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១១ព្រឹក និងពេលល្ងាចចាប់ពីម៉ោង២:៣០នាទីដល់ម៉ោង៦ល្ងាច។ ហេតុដូច្នេះកីឡាករកម្ពុជាត្រូវតែតស៊ូ និងបន្ស៊ាំជាមួយកម្តៅថ្ងៃ ដើម្បីទទួលបានជ័យជម្នះពីការប្រកួតនេះ»។ នេះជាប្រសាសន៍របស់លោក អ៊ឹម ផាត ប្រធានគ្រូបង្វឹកក្រុមជម្រើជាតិ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា កាលពីដើម ខែសីហា បានបង្កើតទីលានខ្សាច់មួយកន្លែងលើទីលានចាស់ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីផ្តល់ឱកាសឲ្យក្រុមកីឡាករនិងកីឡាការិនីកម្ពុជាទាំង១៨នាក់ បានហ្វឹកហាត់ពង្រឹងបច្ចេកទេស និងសមត្ថភាព ក៏ដូចជាសិក្សាពីតិកនិក និងបទពិសោធន៍។ ប្រតិភូកីឡាព្រមទាំងកីឡាករកីឡាការិនីកម្ពុជានឹងចាកចេញពីកម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា ដើម្បីចូលរួមប្រកួតកីឡាឆ្នេរខ្សាច់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-៣០ ខែកញ្ញា នៅទីក្រុងដាណាង ប្រទេសវៀតណាម ខាងមុខនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
អ៊ឹម ផាត
Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម