ជាតិ
សម្រស់​ភ្នំ​អំពិល​-​ផ្កាចា​ហ៊ួ​យ​រីក​មួយឆ្នាំ​ម្តង​ទាក់ទាញ​ទេសចរ​ឲ្យ​ជិះ​គោយន្ត​ចូលទៅ​កម្សាន្ត​
03, Sep 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​សៀមរាប​៖ ភ្ញៀវទេសចរ​ឆ្ងាយ​ជិត បាន​ស្កាត់​ទស្សនា​សម្រស់​ភ្នំ​អំពិល និង​គយគន់​ផ្កាចា​ហ៊ួ​យ ដែល​រីក​មួយឆ្នាំ​ម្តង​។ ទោះ​ដឹងថា ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍​សហគមន៍​នៅ​ទីនោះ​ពិបាក ជាពិសេស​នៅ​ខែវស្សា​ដែល​ត្រូវការ​គោយន្ត​ជា​យានជំនិះ​ក៏ដោយចុះ ប៉ុន្តែ​ហេតុផល​ទាំងនោះ មិនមែនជា​ឧបសគ្គ​សម្រាប់​អ្នក​ស្រឡាញ់​ទេសភាព​ធម្មជាតិ​ទាំងនោះ​បានទេ​។​

 
​ភ្នំ​អំពិល ស្ថិតនៅ​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប​។ ដើម្បី​ទៅដល់​គោលដៅ គេ​ត្រូវ​ធ្វើដំណើរ​ដោយ​ប្រើពេល​ប្រមាណ​៣​ម៉ោង នៅលើ​ផ្លូវ​ប្រហែល ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។ 
 
​នៅ​ភ្នំ​អំពិល អ្នកណា​ក៏​គេ​ស្គាល់​ថា មាន​ហ្វូង​ផ្កាចា​ហ៊ួ​យ ដែល​រីក​មួយឆ្នាំ​ម្តង គឺ​វា​រីក​ស្អាត​អំឡុង​ខែ សីហា​។ ភ្ញៀវទេសចរ​ដែល​ទៅដល់​ទីនោះ តែងតែ​មិន​ភ្លេច​ចំពោះ​ការ​ផ្តិត​រូបភាព​ផ្កា​ហ៊ួ​យ និង​សម្រស់​ភ្នំ​អំពិល ដែលមាន​ទេសភាព​ត្រកាល គួរ​ឲ្យ​ចង់​គយគន់​។​
 
​ខាងក្រោម​នេះ ជា​រូបភាព​ខ្លះៗ ចំពោះ​ដំណើរ​កម្សាន្ត​ទៅកាន់​ភ្នំ​អំពិល របស់​ក្រុមយុវជន Cambodia Amazing Trip Planner​។ រូបភាព​ថត​ដោយ​លោក ពៅ អរុណ អ្នក​ថតរូប​ក្នុង​ក្រុម Cambodia Smart Photography Club​។ សូម​អញ្ជើញ​ទស្សនា​
 































Tag:
 ភ្នំ​អំពិល​
  ផ្កាចា​ហ៊ួ​យ
© រក្សាសិទ្ធិដោយ thmeythmey.com