ជាតិ
ក្រសួង​សាធារណ​ការបើក​យុទ្ធនា​ការចែក​ស្លាក​សុវត្ថិភាព​ចរាចរណ៍​ជាង​២​លាន​សន្លឹក​
04, Sep 2016 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
 
​ស្លាក​ចំណាំងផ្លាត​ពេលយប់​ជាង​២​លាន​សន្លឹក នឹងត្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស លើ​យានជំនិះ​ដែល​មិនមាន​ស្លាក​ត្រឹមត្រូវ​។ នេះ​ជា​យុទ្ធនាការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​។​


​យោងតាម​ខ្លឹមសារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ ក្រសួង​បានចាប់ផ្តើម​យុទ្ធនា​ការបិទ​ស្លាក​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាជន​ទាំង ២៥ ខេត្ត​-​រាជធានី ចាប់ពី​ថ្ងៃទី​១៩ សីហា​មក​។ ក្នុងដំណាក់កាល​ទីមួយ ដែល​គិត​ត្រឹម​ដើមខែ​កញ្ញា ស្លាក​សុវត្ថិភាព បាន​បិត​ជាប់​នឹង​យានជំនិះ ដែលមាន កង់ គោយន្ត រទេះគោ រទេះសេះ ដែល​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ បាន​ចំនួន ៥៧៤.៩៧២ សន្លឹក​ហើយ​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ​។​
 
​តាម​គម្រោង​របស់​ក្រសួង​សាធារណការ គ្រោង​នឹង​ផ្តល់​ស្លាក​សុវត្ថិភាព​ចរាចរណ៍​ចំនួន ២.៦៨៨.៣៥៣ សន្លឹក ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធ្វើ​ការចែក ជូន​ប្រជា​ពល រដ្ឋ​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​។ ក្រសួង​នឹង​បន្ត​យុទ្ធនា​ការចុះ​បិទ​ស្លាក​សុវត្ថិភាព​ចរាចរណ៍​ក្នុងដំណាក់កាល​បន្តទៀត ដោយ​នៅសល់​ស្លា​កជាង​២​លាន​សន្លឹក​ទៀត នៅក្នុង​ខែកញ្ញា​នេះ​៕
 
 
 
 

Tag:
 ស្លាក​សុវត្ថិភាព​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com