ជាតិ
៣ ថ្ងៃ​កន្លះ ពលរដ្ឋ​ខ្មែរ​ចុះឈ្មោះ​បោះឆ្នោត​ជាង​កន្លះ​លាន​នាក់​
04, Sep 2016 , 1:22 pm        
រូបភាព
ដោយ:
 ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីជូនដំណឹង បង្ហាញ​ទិន្នន័យ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល ៣ ថ្ងៃ កន្លះ​មកនេះ មាន​ចំនួន ៥៣៧,៦៣៧ នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

 
​គិត​ត្រឹម​ម៉ោង ១២ ថ្ងៃទី ៤ ខែកញ្ញា​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ចំនួន​៥៣៧,៦៣៧ នាក់ បាន​ចុះ​បោះឆ្នោត​រួចហើយ​។ នេះ​បើ​សេចក្តីជូនដំណឹង​របស់​គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅថ្ងៃនេះ​។ គ​.​ជ​.​ប បាន​បញ្ជាក់ថា ចំនួន​ការ​រិ​យា​ល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន ២៣,៣៣៧ ។​
 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​វាយតម្លៃថា ការចុះឈ្មោះ​បោះឆ្នោត​កន្លងមកនេះ ប្រ​ពឹ​ត្ត​ទៅដោយ​រលូន​ល្អ តែមាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែរ ដែល​ត្រូវ​ដោះស្រាយ​។ យ៉ាង​ណាគ​.​ជ​.​ប អះអាងថា បញ្ហា​បច្ចេកទេស​ទាំងនោះ មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ឡើយ​។ 
 
​សូមបញ្ជាក់ថា បើតាម​គ​.​ជ​.​ប មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនូ​ន ៨,៩ លាន​នាក់ ដែល​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​។  យុទ្ធនាការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ ត្រៀម​ថវិកា​ចំនួន ២៨ លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុងពេល​យុទ្ធនាការ​នេះ​៕
 

Tag:
 គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com