ពីនេះ ពីនោះ
តើ​សិស្ស​គួរ​ប្រឡូក​រឿង​ស្នេហា​ដែរ​ទេ​?
04, Sep 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ណែនាំ​ថា ក្នុង   វ័យ​សិក្សា ក្មេងៗ គួរ​កុំ​សូវ​គិតពី​រឿង​ស្នេហា​ខ្លាំងពេក​។ ក្នុងនោះ ព្រះអង្គ​បាន​លើក​គុណវិបត្តិ​ស្នេហា​ក្នុង​វ័យ​សិក្សា​ចំនួន​៨​យ៉ាងដូច​ខាងក្រោម​៖


 
១) ស្នេហា​ក្នុង​វ័យ​សិក្សា បានធ្វើ​ឲ្យ​ខាត​ពេលវេលា​យ៉ាងច្រើន​
២) រវើរវាយ អណ្តែតអណ្តូង សើច​ញញឹម​ម្នាក់ឯង​
៣) ខ្សោយ​ការសិក្សា​៖ អ្នកខ្លះ​ពេល​មាន​សង្សារ​ប្រឹងរៀន តែ​ខ្លះទៀត​យក​សង្សារ​សំខាន់​ជាង​ការសិក្សា​។​
៤) ខូចចិត្ត ពីព្រោះ តែងតែមាន​ជម្លោះ​ជាមួយ​សង្សារ​
៥) ប្រព្រឹត្ត​ខុស​ប្រពៃណី​៖ អ្នកខ្លះ​ដោយសារ​វ័យក្មេង​ពេក បាន​បណ្តោយ​ខ្លួន​រហូត​ខូចខ្លួន​ប្រាណ និង​អាប់ឱន​កេរ្តិ៍ឈ្មោះ​គ្រួសារ​។​
៦) វិប្បដិសារី​
៧) បោះបង់​ការសិក្សា ដោយសារ​ខ្មាស់​គេ​រឿង​ស្នេហា​ហួស​ជ្រុល​
៨) កិបកេង​លុយ​ឪពុកម្តាយ​ដែល​ខំ​រក​ឲ្យ​ទៅ​សិក្សា តែ​យកលុយ​នោះមក​ផ្គាប់ចិត្ត​សង្សារ 
 
​ប្រភព​៖ សៀវភៅ​«​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​»​រៀបរៀង​ដោយ ភិក្ខុ គូ សុភាព     

Tag:
 ភិក្ខុ គូ សុភាព​
© រក្សាសិទ្ធិដោយ thmeythmey.com