ពីនេះ ពីនោះ
មូលហេតុ​ដែល​នាំ​ឲ្យ​ស្ថាប័នរដ្ឋ ឬ​ឯកជន​បាត់បង់​ផលិតភាព និង​ឈានទៅ​បិទទ្វារ​
04, Sep 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ស្ថាប័នរដ្ឋ ឬ​ឯកជន អាច​រីកចម្រើន​បាន​ខ្លាំង ដរាបណា​បុគ្គលិក​បង្កើន​ផលិតភាព​បាន​ខ្ពស់ មានន័យថា បុគ្គលិក​ផលិត​បាន​កាន់តែ​ច្រើនឡើងៗ​។ ឧទាហរណ៍​ថា ប្រសិនបើជា​ទម្លាប់ បុគ្គលិក​ម្នាក់​ផលិត​កែវ​បាន​១០​ក្នុង​១​ថ្ងៃ តែ​ក្រោយមក ក្នុង​១​ថ្ងៃ​បុគ្គលិក​ដដែល​នោះ​អាច​ផលិត​បាន​១៥ មានន័យថា ផលិតភាព​នៃ​ការផលិត​កាន់តែ​ខ្ពស់ជាង​មុន​។ នេះហើយ​ជា​អ្វីដែល​ក្រុមហ៊ុន​ចង់បាន​។


 
​ចុះ​ហេតុអ្វី​បានជា​ស្ថាប័នរដ្ឋ ឬ​ឯកជន​ខ្លះ បែរជា​ប្រឈម​ទៅនឹង​ផលិតភាព​ថយចុះ​ទៅវិញ​? 
​មាន​ហេតុផល​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ផលិតភាព​ធ្លាក់ចុះ ក្នុងនោះ​មាន​៖ ទី​១ គឺ​គ្មាន​ការបណ្តុះបណ្តាល​បុគ្គលិក​បន្ថែម​។ ទី​២ គឺ​គ្មាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​។ ទី​៣ មេដឹកនាំ​គិតតែ​ពី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​បុគ្គលិក​។ ទី​៤ មេដឹកនាំ​គ្មាន​គោលការណ៍​បង្កើត​ឲ្យ​មាន​ភាពអយុត្តិធម៌​នៅក្នុង​ស្ថាប័ន​។ ទី​៥ មេដឹកនាំ​បង្កើត​ឲ្យ​មានគំនិត​បក្សពួក និង​គំនិត​អែបអប​។ ទី​៦ ជម្លោះផ្ទៃក្នុង​រវាង​បុគ្គលិក និង​បុគ្គលិក​។ ទី​៧ ជម្លោះ​រវាង​បុគ្គលិក និង​អ្នកគ្រប់គ្រង ហើយ​ម្ចាស់​ភាគហ៊ុន​មិនដឹង និង​ទី​៧ កង្វះខាត​ការបង្កើត​គំនិត​សាមគ្គីភាព​នៅក្នុង​ក្រុមការងារ​។ ទាំងអស់នេះ គឺជា​កត្តា​រុញច្រាន​ឲ្យ​ស្ថាប័ន​បាត់បង់​ផលិតភាព ហើយ​នៅ​ចុងក្រោយបង្អស់ វា​អាច​ឈានទៅ​ក្ស័យធន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com