ពីនេះ ពីនោះ
កុំ​ប្រើ​«​តុង​»​ខ្លាំងពេក​!, «​តុង​»​ជា​ពាក្យ​ខ្ចី​ពី​ភាសា​បារាំង​
04, Sep 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​ភាគច្រើន ច្រើន​និយាយថា កុំ​ប្រើ​«​តុង​»​ខ្លាំងពេក និយាយ​ឲ្យ​ល្មម​បាន​ហើយ​។ «​តុង​» ក្នុងន័យនេះ គឺ​មានន័យថា ការបញ្ចេញ​សំឡេង​ខ្លាំងពេក​។ លោក​ម្នាក់នេះ ដំឡើង​«​តុង​»​ខ្លាំងណាស់ ពេល​ខឹង​។ ដំឡើង​«​តុង​»​មានន័យថា ដំឡើង​សំឡេង​។ ពាក្យ​«​តុង​» គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង​(Ton) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​«​សូរសព្ទ​នៃ​សំឡេង​»​។ ភាសា​អង់គ្លេស គឺ Tone មានន័យថា ការបញ្ចេញ​សំឡេង​ដូច​ភាសា​បារាំង​ដែរ​។ ឧទាហរណ៍​ផ្សេងទៀត ដូចជា លោក ភក្តី និយាយ​ភាសាបរទេស​កាច់​«​តុង​»​ដូច​ជនជាតិ​បរទេស ជាដើម​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com