ជាតិ
សុខភាព
រោគសញ្ញា​ដែល​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ហ្សី​កា​(Zika)
04, Sep 2016 , 5:59 pm        
រូបភាព
 
 
​ពិភពលោក​កំពុងមាន​កង្វល់​ចំពោះ​ជំងឺ​ហ្សី​កា​។ ដោយហេតុថា ជំងឺ​ប្រភេទ​នេះ​នៅ​ពុំទាន់​រកឃើញ​ថ្នាំ​ព្យាបាល​នៅឡើយ ហើយ​វា​រាតត្បាត​លឿន​គួរ​ឲ្យ​កត់សម្គាល់​។ ជំងឺ​នេះ​ឆ្លង​ពីស​ត្វ​មូស ដោយ​វា​ខំ​ស្ត្រី​មាន​ផ្ទៃពោះ និង​បណ្តាល​ឲ្យ​ទារ​កមាន​ក្បាល​តូច ខុស​ប្រក្រតី​។ អ្វីដែល​គេ​សំខាន់​នោះ គឺថា​ជំងឺ​ហ្សី​កា មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺគ្រុនឈាម​ផងដែរ​។​

 
​ជំងឺ​ហ្សី​កា​ចំលង​តាម​សត្វ​មូស​ទៅ​មនុស្ស ដោយមាន​រោគសញ្ញា​គួរ​ឲ្យ​កត់សម្គាល់​រួមមាន គ្រុនក្តៅ ឈឺក្បាល ក្រហម​ភ្នែក កន្ទួល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​។ បច្ចុប្បន្ន​ជំងឺ​នេះ កំពុង​រាតត្បាត​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង និង​អាមេរិក​កណ្តាល​។ បច្ចុបន្ននេះ ត្រូវបាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឡាវ វៀតណាម ថៃ សិង្ហ​បុរី និង​ម៉ាឡេស៊ី​។​ល​។​
 
​យោងតាម​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​(CDC) នៃ​ក្រសួងសុខាភិបាល សម្រាប់​នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០០៧ ដល់​២០១០ វីរុស​ហ្សី​កា​ត្រូវបាន​រកឃើញ​ចំនួន​៧​ករណី​។ យ៉ាងណា​ចំពោះ​នេះ ពុំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កុមារ​ទេ គឺ​ត្រូវបាន​ព្យាបាល​សះស្បើយ​ទៅវិញ​។ CDC បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ចាប់ពី​ឆ្នាំ​២០១០​រហូតដល់​បច្ចុប្បន្ន គេ​ពុំទាន់​រកឃើញ​វីរុស​ហ្សី​កា​នេះ មាននៅ​កម្ពុជា​ទៀត​ទេ ហើយ​មេរោគ​ដែល​កើត​កន្លងមក ជា​មេរោគ​ក្នុងស្រុក ពុំមែន​ឆ្លង​ពី​តំបន់​អាមេរិក​នោះឡើយ​។​
 
​កន្លងទៅ​ថ្មីៗ​នេះ វីរុស​ហ្សី​កា​ត្រូវបាន​រកឃើញ​នៅ​តំបន់​អាស៊ី រួមមាន​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ ទោះជា​ប​ច្ច​ប្បន្ន កម្ពុជា​ពុំទាន់​រកឃើញ​វីរុស​ហ្សី​កា​ជាថ្មី​ក៏ដោយ តែ​ក្រសួងសុខាភិបាល បាន​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភេទ​ជំងឺ​នេះ​។ ក្នុងនោះ​ក៏ត្រូវ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ ធ្វើ​តេស​អ្នក​សង្ស័យ បងប្អូន​ដែល​បាន​ត្រឡប់​ពី​តំប់​អាហ្វ្រិក និង​អាមេរិក ហើយ​បើ​សង្ស័យ ត្រូវ​ទាក់ទង​ទៅកាន់​ទូរ​សព្ទ ១១៥, ០១២ ៤៨៨៩៨ និង ០៨៩ ៦៦៩ ៥៦៧​។​
 
​គួររម្លឹកថា វីរុស​ហ្សី​កា ត្រូវបាន​រកឃើញ​ដំបូង​គេ​នៅលើ​សត្វ​ស្វា ក្នុង​ឆ្នាំ​១៩៤៧ និង​នៅលើ​មនុស្ស​នៅ​ឆ្នាំ ១៩៥២ នៅ​ប្រទេស Uganda និង Tanzania នៃ​ទ្វីបអាហ្វ្រិក ។ បន្ទាប់មក​ជំងឺ នេះ​មានការ​ផ្ទុះ​ឡើងជា​រប៉េះរប៉ោះ នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង អាស៊ី​ប៉ាស៊ីហ្វិក​៕
 
 
 
 

Tag:
 វីរុស​Zika
© រក្សាសិទ្ធិដោយ thmeythmey.com