ពីនេះ ពីនោះ
តើ ពាក្យ «​លក្ខន្តិកៈ និង លក្ខន្តិក​» មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​?
05, Sep 2016 , 8:05 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់តែ​សរសេរថា «​លក្ខន្តិកៈ​» ប៉ុន្តែ​អ្នក​មិនសូវ​ដែល​ឃើញ​មាន​អ្នក​សរសេរថា​«​លក្ខន្តិក​»​មែន​ទេ​? សំណួរ​នេះ បាន​ឆ្លើយ​យ៉ាងច្បាស់​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ តាមពិត​ពាក្យ​ទាំងពីរ​នេះ គឺអាច​សរសេរ​បាន​ត្រឹមត្រូវ​ដូចគ្នា និង​មាន​អត្ថន័យ​ដូចគ្នា​។​


​ពាក្យ​ថា​«​លក្ខន្តិក​» មកពី​ពាក្យ​(​លក្ខ មានន័យថា សេចក្ដី​អំណត់​+​អ​ន្តិ​ក មានន័យថា ដែលមាន​ក្នុង​ទីបំផុត​, ដែល​ដាច់ស្រេច​) នោះ​គឺ​មានន័យថា កំណត់​ដែល​ដាច់ស្រេច​, ខ្មែរ​ប្រើពាក្យ​នេះ​ដោយ​សន្មតិ​ជា​ឈ្មោះ​លក្ខ​ខ័​ណ្ឌ​ច្បាប់ សម្រាប់​ក្រសួង​រាជការ​ឬ​សម្រាប់​សមាគម​នីមួយៗ មានការ​ចូល​ហ៊ុន​គ្នា​ធ្វើ​ជំនួញ​ជាដើមៈ លក្ខន្តិកៈ​នៃ​អ្នករាជការ​ក្នុង​ព្រះរាជ​អាណាចក្រ​, លក្ខន្តិកៈ​នៃ​ពុទ្ធិក​សមាគម​។

លក្ខន្តិកប្បញ្ញត្តិ មានន័យថា បញ្ញត្តិ​របស់​ច្បាប់​លក្ខន្តិកៈ ឬ​បញ្ញត្តិ​ក្នុង​ច្បាប់​លក្ខន្តិកៈ​។ លក្ខន្តិកសញ្ញា មានន័យថា សញ្ញា​តាមរបៀប​ច្បាប់​លក្ខន្តិកៈ ឬ​សញ្ញា​របស់​ច្បាប់​លក្ខន្តិកៈ​។ ហេតុនេះ ពាក្យ​នេះ​អាច​សរសេរ​ជា​«​លក្ខន្តិក​»​ក៏បាន​«​លក្ខន្តិកៈ​» ក៏បាន​៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com