ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុវត្តិភាព ចរាចរណ៍
សាលាក្រុង៖ ការបិទផ្លូវ គឺដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ
05, Sep 2016 ,
9:33 am
រូបភាព
×
ដោយ:
ថ្មីៗ
ការបិទកំណាត់ផ្លូវជាតិលេខ ២ នៅម្តុំទីស្នាក់ការគណបក្សសង្គ្រោះជាតិ តាំងពីព្រឹកព្រលឹម ថ្ងៃទី៥ ខែកញ្ញានេះ បានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅចំណុចស្ពានអាកាសក្បាលថ្នល់ និងស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។
ការបិទផ្លូវដោយគ្មានការជូនដំណឹងពីអាជ្ញាធររាជធានីភ្នំពេញនេះ គឺបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ប្រកាសដង្ហែញត្តិទៅដាក់នៅស្ថានទូតនៃប្រទេសមហាអំណាច ជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ឃួង ស្រេង អភិរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុនៃការបិទផ្លូវនេះ គឺដើម្បីថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ លោក ឃួង ស្រេង បានបញ្ជាក់បន្តយ៉ាងនេះថា៖«ដ្បិតតែពួកគាត់ទៅធ្វើការយឺតមែន ប៉ុន្តែសុវត្ថិភាពរបស់គាត់ ត្រូវបានធានា»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទទី ៥ ខែកញ្ញា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងយកញត្តិទៅដាក់នៅស្ថានទូតនៃប្រទេសមហាអំណាច ជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។ លោក អេង ឆៃអ៊ាង ដែលបានថ្លែងប្រាប់អ្នកគាំទ្រខ្លួននៅស្នាក់ការគណបក្សនៅថ្ងៃទី ៤ ខែកញ្ញាថា ខ្លឹមសារនៃញត្តិនោះ គឺគណបក្សសង្គ្រោះជាតិចង់ប្រាប់ប្រទេសទាំងនោះថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បើតាមលោក អេង ឆៃអ៊ាង គណបក្សសង្គ្រោះជាតិ ចង់ឲ្យប្រទេសទាំងនោះ ដាក់សម្ពាធមកលើរដ្ឋាភិបាលឲ្យគោរពកិច្ចព្រមព្រៀង និងធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសមេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ អាចចូលរួមប្រកួតប្រជែងដោយស្មើភាពជាមួយបក្សកាន់អំណាច៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បិទផ្លូវ
ស្ទះចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម