ជាតិ
សម្ដេច ហ៊ុន សែន បាន​ចាក​ចេញពី​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​
05, Sep 2016 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើដំណើរ​ឆ្ពោះទៅកាន់​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ការប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងទៀត​។​


 
​ក្នុង​ដំណើរ​ចូលរួម​នៃ​កិច្ចប្រជុំ​នេះ​គឺ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ដល់ ថ្ងៃទី​៨ ខែ កញ្ញា ឆ្នាំ ២០១៦ ដែល​ក្នុងនោះ​មាន​អង្គប្រជុំ​នៃ​ថ្នាក់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ក្រោយពី​ការប្រជុំ​ជាច្រើនលើក​នៃ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី និង​ថ្នាក់​រដ្ឋមន្ត្រី ដែល​នឹងត្រូវ​យកមក​អនុម័ត​នៅក្នុង​អង្គប្រជុំ​នេះ​ផងដែរ​៕
 
 
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com