ពីនេះ ពីនោះ
ល្វេ ឬ ឈើ​មួយរយ ប្រភេទ​ឈើ​ល្អ និង​ជាពិសេស​សម្រាប់ធ្វើ ធ្យូង​
05, Sep 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ល្វេ ឬ​ឈើ​មួយរយ គឺជា​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ​ដែលមាន​កម្ពស់​ចាប់ពី​៦ ទៅ​៧​ម៉ែត្រ មាន​ស្លឹក​វែងៗ​ចាប់ពី ៣៥ ទៅ​៥៣ ស​.​ម និង​ជ្រុះ​នៅ​រដូវប្រាំង​។ ចំណែក​ផ្កា ចាប់ផ្ដើម​ចេញ​មុន​ពេលដែល​ស្លឹក​វា​លាស់​ឡើងវិញ​។



​រុក្ខជាតិ​នេះ មាន​មែក​ក្រវិក​ក្រវៀន ច្រើន​ដុះ​ជាមួយគ្នា ជា​ក្រុម​ជា​ក្រុម តាម​តំបន់​ព្រៃស្រោង នៅ​គ្រប់​ស្រុក ក្នុង​ទ្វីបអាស៊ី​ផ្នែក​ក្ដៅ​។ ចំពោះ​ផ្លែ គេ​អាច​បរិភោគបាន ប៉ុន្តែ​ភាគច្រើន គេ​យក​ផ្លែ​មក​ផ្សំ​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ក្អក​។ ប្រភេទ​ឈើ​នេះ ក៏​អាច​ចាត់ទុកថា​ជា​ប្រភេទ​ឈើ​ល្អ​ម្យ៉ាង សម្រាប់​យកមក​ធ្វើជា​ក្ដារ ក្ដារងឿ ជាប់​បានល្អ និង​ជា​ឈើ​ល្អ​សម្រាប់ធ្វើ​វត្ថុ​លម្អ​គេហដ្ឋាន​ផងដែរ​។ អ្វីដែល​រឹតតែ​ពិសេស​សម្រាប់​ឈើ​នេះ គឺ​គេ​យកមក​ធ្វើជា ធ្យូង​។​
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com