ពីនេះ ពីនោះ
ចេកទេស​ផ្កាឈូក មាន​ច្រើន​នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​
05, Sep 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចេកទេស​ផ្កាឈូក គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​សណ្ឋាន​ស្រដៀង​ចេកទេស​ខ្មៅ​ស ប៉ុន្តែ​មាន​ដងខ្លួន និង​ចុង​ខ្នង​ពណ៌​លឿង​ព្រឿងៗ​។ ចំណែក​បក្សី​ញី​វិញ មាន​រូបរាង​ស្រដៀង​បក្សី​ឈ្មោល​ដែរ តែ​ខុសគ្នា​ត្រង់​បក្សី​ញី​មាន​ពណ៌​ស្រអាប់​ជាង​បន្តិច​។ តាម​ការសិក្សា​ស្រាវជ្រាវ​បក្សី​ប្រភេទ​នេះ ច្រើន​រស់នៅ​តាម​ព្រៃស្រោង ពាក់កណ្ដាល់​ស្រោង ព្រៃរបោះ និង​តាម​ជាយ​ព្រៃធំ​។ ក្នុងនោះដែរ ចេកទេស​ផ្កាឈូក ជា​ប្រភេទ​បក្សី​ឆ្លងកាត់ មានន័យថា មិន​នៅតែ​មួយកន្លែង ឬមួយ​តំបន់​នោះទេ ប៉ុន្តែ​វា​បង្ហាញ​វត្តមាន​ច្រើន​នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។​

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com