ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អា​លីន​៖ «​បើសិន​ខ្ញុំ​ជា​ស្ពាន​វប្បធម៌​រវាង​អាមេរិក និង​កម្ពុជា​…»
03, Oct 2016 , 1:39 pm        
រូបភាព
​ខែតុលា​ឆ្នាំ​២០១៥ កញ្ញា អា​លីន វង់ (Allyn Wong) ភ្នាក់ងារ​ស្ម័គ្រចិត្ត​ភី​សខ (Peace Corps) បាន​ទៅដល់​ស្រុក​ឱ​រ៉ា​ល់​នៃ​ខេត្តកំពង់ស្ពឺ​។ អា​លីន ជនជាតិ​អាមេរិកាំង ត្រូវ​ធ្វើជា​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​វិទ្យាល័យ​សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម ឱ​រ៉ា​ល់ ហើយ​ត្រូវ​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ​។ លោក អ៊ឹម សុផាត និង​អ្នកស្រី ជី​វ័​ន្ត គឺជា​ម្ចាស់ផ្ទះ​ដែល​ផ្តល់​ការស្នាក់អាស្រ័យ​ដល់ក​ញ្ញា អា​លីន ដែល​ត្រូវបាន​ចាត់ទុក​ដូចជា​កូនស្រី​របស់ខ្លួន​។ តើ​យុវនារី​ជនជាតិ​អាមេរិកាំង​ត្រូវ​ប្រើ​ជីវិត​រស់នៅ​ក្នុងសង្គម​គ្រួសារ​ខ្មែរ​យ៉ាងដូចម្តេច ក្នុង​រយៈពេល​២​ឆ្នាំ​នៃ​អាណត្តិ​ការងារ​ស្ម័គ្រចិត្ត​របស់​ពួកគេ​? តើ​អា​លីន​បាន​រៀនសូត្រ​អ្វីខ្លះ​ពី​សង្គម​ខ្មែរ​? ជាពិសេស​តើ​អា​លីន​បាន​ចែករម្លែក​អ្វីខ្លះ​ដល់​សាលារៀន​ដែល​អា​លីន​កំពុង​បង្រៀន​?


​ចម្លើយ​នៃ​សំណួរ​ទាំងនេះ​មាននៅ​ក្នុង​វីដេអូ​ខាងក្រោម​នេះ​។ សូម​លោកអ្នក​ទស្សនា​កម្សាន្ត​ដូចតទៅ​៖
 
 




 

Tag:
 Allyn Wong
  Peace Corps
  ទូត​អាមេរិក​
  ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com