ពីនេះ ពីនោះ
អល់អែក​ស្លាប​ខ្មៅ​ឆ្នូត​ស​
06, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​អល់អែក​ស្លាប​ខ្មៅ​ឆ្នូត​ស គឺជា​ប្រភេទ​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​បក្សី​ឈ្មោល មានបន្ទូល និង​ខ្នង​ពណ៌​ខ្មៅ មាន​ចុង​ខ្នង និង​គូថ​ពណ៌​ស និង​មាន​ឆ្នូត​ធំ​តាម​បណ្ដោយ លើ​ស្លា​។ ចំណែក​បក្សី​ញី​វិញ មានប​ន្ទូ​ក​ក្បាល និង​ខ្នង​ពណ៌​ប្រផេះ​។ សៀវភៅ​កំណត់ត្រា បាន​បញ្ជាក់ថា បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង  ព្រៃ​ពាក់កណ្ដាល​ស្រោង ព្រៃ​ជាំ ជាយព្រៃ ព្រៃ​ឫស្សី ជាដើម​។ ក្នុងនោះ​ផងដែរ បក្សី​នេះ​មាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង និង​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ ព្រមទាំង​មានការ​បន្ត​ពូជ​ចាប់ពី​ខែ កុម្ភៈ ដល់​ខែឧសភា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com