កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ជាប់​ជម្រើសជាតិ U19 ច្រើនជាងគេ​សម្រាប់​ពានរង្វាន់ AFF U19 នៅ​វៀតណាម​
05, Sep 2016 , 5:00 pm        
រូបភាព
ដោយ:
​ក្រោយពី​ឆ្លងកាត់​ការហ្វឹកហាត់​ជាច្រើន​ដំណាក់​តាំងពី​ពាក់កណ្តាល​ខែសីហា ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​ជាប់​ជម្រើសជាតិ​ច្រើនជាងគេ សម្រាប់​ការប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship 2016 នៅ​ប្រទេស​វៀតណាម​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ខាងមុខនេះ​។



​ក្រុមយុវជន​អាយុ U19 របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ចំនួន​១៥​នាក់​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ចំនួន​២៣​នាក់ ដែល​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship 2016 នៅ​ប្រទេស​វៀតណាម​។ ក្រៅពីនេះ​គឺ​ក្រុមយុវជន​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត​អង្គរ​, ណាហ្គា​វើ​ល​, វេ​ស្ទើ​ន​ភ្នំពេញ និង​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​។

​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ទាំងនេះ​នឹងធ្វើ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​នៅ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា នេះ​តទៅ​។ ការប្រកួត​ពានរង្វាន់ AFF U19 Championship 2016 ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១-២៤ ខែកញ្ញា ខាងមុខនេះ​។

​កីឡាករ​ជម្រើសជាតិ​ទាំង​១៥​រូប​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​រួមមាន​៖ កីឡាករ កែវ សុខ​សិលា​, សឿត បារាំង​, អ៊ិន សូ​ដា​វីដ​, ពៅ ប៉ុន​វុ​ឌ្ឍី​, យ៉ើ មូស្លីម​, អ៊ុក សុវណ្ណ​, អ៊​ន ចាន់​ប៉ូ​លីន​, កែន ច័ន្ទ​សុភ័ក្ត្រ​, គង់ ច័ន្ទ​វុទ្ធី​, ជា ច័ន្ទដារ៉ា​, សួន នឿ​ត​, ម៉ាត់ សា​ក់រវី​, ជួន ចាន់​ចាវ​, វ៉ាត សំណាង និង​កីឡាករ ម៉ៅ ពិសិដ្ឋ​។ ឬ​ឯ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​រួមមាន កីឡាករ គ​ន្ធា រ៉ា​វ៉ាន់ និង គឹម ហាប់​។

​ចំណែក​យុវជន​របស់​ណាហ្គា​វើ​ល​មាន សោម សុគន្ធ​ដា​រ៉ា​, ឆេង ម៉េង និង សេត រ៉​ស៊ី​ប ខណៈ​បឹងកេត​អង្គរ​មាន​កីឡាករ លី វ៉ា​ហេ​ទ ឬ​ឯ​យុវជន​វេ​ស្ទើ​ន​ភ្នំពេញ​មាន​កីឡាករ ឡុង ភា​រ៉ាត់ និង​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជាមាន​កីឡាករ ស្លេះ ស៊េ​ន​៕  


Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  U19
© រក្សាសិទ្ធិដោយ thmeythmey.com