ជាតិ
សេដ្ឋកិច្ច
សហជីព​ដាក់សំណើរ​ប្រាក់ខែ​គោល ១៧៩​ដុល្លារ​សម្រាប់​កម្មករ​កាត់ដេរ​
05, Sep 2016 , 7:23 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃទី​២​ខែកញ្ញា ភាគី​សហជីព បានដាក់​សំណើរ​ទាមទារ​ប្រាក់ខែ​គោល​ចំនួន ១៧៩,៦ ដុល្លារ​អាមេរិក​ដល់ក​ម្មករ​និយោជិត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ ខាងមុខនេះ​។​



លោក អាត់ ធន់​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(CCAWDU) មានប្រសាសន៍ថា តួលេខ​ប្រាក់ខែ​គោល​កម្មករ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​បាន​ពី​ការស្រាវជ្រាវ​របស់​សហ​ជីព ជាមួយនឹង​របាយការណ៍​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​(NIS) និង​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​(CPS)​ដោយ​ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​។​

លោក អាត់ ធន់ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៥​ខែកញ្ញា​នេះ​ថា សហជីព មិន​ប្រាកដ​ពី​ការសម្រេច​ចុងក្រោយ​របស់​រដ្ឋាភិបាល​ទៅលើ​តួលេខ ដែល​បានដាក់​ស្នើ​នេះ​ទេ​។​«​តួលេខ​ដែល​យើង​ដាក់​នេះ​ទាប​ហើយ តែ​រឿង​លទ្ធភាព​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន អោយ​ប៉ុន្មាន គឺ​អាស្រ័យ​ការចរចា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាត់ ធន់ ។

ការប្រជុំ​ត្រីភាគី រវាង​សហជីព និយោជក និង​រដ្ឋាភិបាល​អំពី​ប្រាក់​ឈ្នួល​គោល នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​៩ និង​ទី​២៦​ខែកញ្ញា​។
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦​នេះ កម្មករនិយោជិត​ទទួលបាន​ប្រាក់​ឈ្នួល​គោល​ចំនួន ១៤០​ដុល្លារ ៕


Tag:
 ​ប្រាក់ខែ​គោល​
  កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com