កីឡាជាតិ
ជាតិ
ស្វាយរៀង​ស្វាគមន៍​វេ​ស្ទើ​ន​ភ្នំពេញ​ជា​លើកចុងក្រោយ​ក្នុងជំនួប​ក្របខណ្ឌ​កំពូល​រដូវ​កាល​នេះ​
06, Sep 2016 , 11:04 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦​បាន​ឈានដល់​សប្តាហ៍​បញ្ចប់ ដោយ​ល្ងាច​នេះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ជា​លើកចុងក្រោយ​។



​នា​វេលា​ម៉ោង​៦​លា្ង​ចនេះ​ព្រះខ័ន​រាជ​ស្វាយរៀង​នឹង​បើកទ្វារ​កីឡដ្ឋាន ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​ជា​លើកចុងក្រោយ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ សម្រាប់​ជំនួប​លើក​នេះ​វា​ជាការ​ប្រកួត​បញ្ចប់​បេសកកម្ម​របស់​ក្រុម​ទាំងពីរ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ ក្រោយពី​ក្រុម​ទាំង​ពីរបាន​បំពេញភារកិច្ច​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​។

​សម្រាប់​ជំនួប​ចុងក្រោយ​នេះ​វា​ជាការ​ប្រកួត​បង្គ្រប់កិច្ច​សម្រាប់​វេ​ស្ទើ​ន​ភ្នំពេញ ក្រោយពី​ឆ្លងកាត់​១៧​ប្រកួត​ឈ្នះ​១ ស្មើ​៥ និង​ចាញ់​១១​។ ប៉ុន្តែ​វា​សម្រាប់​ពង្រឹង​ការ​លេខ​រៀង​ទី​៤​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​លេខ​រៀង​ទី​៤​ស្រាប់​ដោយមាន​២៨​ពិន្ទុ​ស្មើ​ភ្នំពេញ​ក្រោ​ន ក្រោយពី​ឆ្លងកាត់​១៧​លើក​ឈ្នះ​៩ ស្មើ​១ និង​ចាញ់​៧៕  


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com