ពីនេះ ពីនោះ
ចាប​កន្លង់​តូច​ពីងពាង ជា​ប្រភេទ​បក្សី​ដែលមាន​មាឌតូច​
07, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប​កន្លង់​តូច​ពីងពាង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​មាឌតូច ចំពុះ​វែង​កោង ក្បាល​ពណ៌​ប្រផេះ​ចាស់ បំពង​កស ផ្នែក​ពោះ​ពណ៌​លឿង និង​ផ្នែក​ខ្នង​ពណ៌​ប៉ៃ​តង​ខ្ចី​។ តាម​ការសិក្សា​ស្រាវជ្រាវ បក្សី​តូច​នេះ ភាគច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង តាម​ជាយព្រៃ សួនច្បារ និង​តំបន់កសិកម្ម​។ ចំណែក របាយ​រស់នៅ​វិញ វា​គឺជា​បក្សី​មួយ​ដែល​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​និង​មាន​គ្រប់​ទីកន្លែង ហើយនឹង​បន្ត​ពូជ​ចាប់ពី​ខែ តុលា​ដល់​ខែធ្នូ​។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com