ជាតិ
មន្ត្រីប៉ូលិស​៖ ជនល្មើស​ជិះ​ម៉ូតូ​បោក​សំដៅទៅ​រថយន្ត Lexus
06, Sep 2016 , 9:10 pm        
រូបភាព
ដោយ: ថ្មីៗ
ជនល្មើស​បាន​ជិះ​ម៉ូតូ ហើយ​បោក​គ្រាប់បែក​សំដៅ​ទៅកាន់​រថយន្ត Lexus  ប៉ុន្តែ​គ្រាប់​បាន​ផ្ទះ​ចំ​ក្បែរ​រថយន្ត​២​គ្រឿង​ទៀត​ដែល​ចត​ចោល ខណៈ​រថយន្ត Lexus បាន​រេ​ចង្កូត​បន្តទៅ​មុខ​។ នេះ​បើតាម​មន្ត្រីប៉ូលិស​មូលដ្ឋាន​ម្នាក់​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ​នៅ​កន្លែងកើតហេតុ​។


​ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​បានកើត​ឡើង​នៅ​ផ្លូវ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី យប់​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស និង​រថយន្ត​៣​គ្រឿង​ខូចខាត​។ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ទៅដល់​កន្លែងកើតហេតុ ខណៈ​មូលហេតុ​ពិតប្រាកដ​មិនទាន់មាន​អ្នកណា​ដឹង​នៅឡើយ​៕​


Tag:
 បំផ្ទុះគ្រាប់បែកបឹងកេងកង៣
© រក្សាសិទ្ធិដោយ thmeythmey.com