ពីនេះ ពីនោះ
ចេក​ខ្ចី​ស្លាប​ខៀវ​បក្សី​ញី និង​ឈ្មោល មាន​រូបរាង​ខុសគ្នា​បន្តិច​ប​ន្ទួ​ច​
09, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចេក​ខ្ចី​ស្លាប​ខៀវ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ដងខ្លួន​សម្បុរ​បៃតងខ្ចី និង​មាន​ស្លាប​ហើរ​ទី​១ ទី​២​ពណ៌​ខៀវ​ភ្លឺ ផ្នែក​ខ្នង និង​កន្ទុយ​ពណ៌​បៃតងចាស់ មាន​ដៅ​ពណ៌​ខ្មៅ​នៅ​បំពង់ក​។ ចំណែក​បក្សី​ញី គ្មាន​ដៅ​ខ្មៅ​នៅ​បំពង់ក​ទេ ស្លាប និង​កន្ទុយ​ពណ៌​បៃតងខ្ចី​ជាង​ឈ្មោល​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃរបោះ​ចម្រុះ តាម​ជាយព្រៃ និង​ដំណុះ​ព្រៃ​ក្មេង​។ តាម​ឯក​សារបាន​បញ្ជាក់ថា បក្សី​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយ​ចាប់ផ្ដើម​បន្ត​ពូជ ចាប់ពី​ខែមេសា ដល់​ខែសីហា​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com