ពីនេះ ពីនោះ
តើ​ពាក្យ «WC» ដែល​គេ​សម្គាល់ថា​ជា​«​បន្ទប់ទឹក ឬ បង្គន់​» មាន​ពាក្យ​ពេញ​ដូចម្ដេច​?
09, Sep 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញុំ​ទៅ​បន្ទប់ទឹក​, ខ្ញុំ​ទៅ​បង្គន់​, ខ្ញុំ​ទៅ​WC...​ទាំងនេះ​គឺជា​ពាក្យ​ដែល​គេ​ប្រើ​ជាប្រចាំ​ថ្ងៃ ហើយ​ប្រើ​ក្នុងន័យ​ដូចគ្នា​ទាំងអស់​។ ប៉ុន្តែ តើ​ពាក្យ​ថា «WC» មាន​ពាក្យ​ពេញ​ដូចម្ដេច​ជា​ភាសា​អង់គ្លេស​?



​ពាក្យ​ថា​«WC»​នេះ បើ​សរសេរ​ពាក្យ​ពេញ​ជា​ភាសា​អង់គ្លេស​គឺ​មកពី​ពាក្យ​ថា «Water-closet» ដែល​មានន័យថា បង្គន់ ឬ បន្ទប់ទឹក​។ ចំពោះ​ពាក្យ «Water-closet»​នេះ ក៏មាន​អត្ថន័យ​ដូច​ពាក្យ Rest-Room, Bathroom និង Toilet ដែល​មានន័យថា បង្គន់ ឬ​បន្ទប់ទឹក​ទាំងអស់​។​
 
​ចំណែក​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា «​បង្គន់​» មានន័យថា ជា​កន្លែង​បិទបាំង​សម្រាប់​បន្ទោឧច្ចារៈ បស្សាវៈ (​ពាក្យ​នេះ​ប្រហែលជា​ក្លាយ​មកពី​ពាក្យ​ថា បាំង​គន់ ដែល​មានន័យថា កំបាំង​មិន​ឲ្យ​គេ​គន់មើល​)​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត និង​វចនានុក្រម​ភាសា​អង់គ្លេស​


© រក្សាសិទ្ធិដោយ thmeythmey.com