សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ចេញផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​សង្ខេប​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០១៦
08, Sep 2016 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ជាប់​ចំណាត់ថ្នាក់​លេខ ៤ បើ​គិត​លើ​ចំនួន​ទ្រព្យសកម្ម​សរុប​ប្រៀបធៀប​ជាមួយ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា បានចេញ​ផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​សង្ខេប​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០១៦ ដែល​បានធ្វើ​សវនកម្ម​រួច​។​

​តាម​របាយការណ៍​នេះ​បង្ហាញថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៦ ប្រា​សាក់​មាន ទ្រព្យសកម្ម​សរុប​លើសពី ១០០០ លាន​ដុល្លារ​អាមេរិក ដើមទុន​ចុះបញ្ជី​មាន​ចំនួន ៧២ លាន​ដុល្លារ​អាមេរិក អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ចំនួន  ៤៦៨ ពាន់​នាក់ និង​អតិថិជន​ឥណទាន​ចំនួន ៣២៤ ពាន់​នាក់ ។​

​ដោយឡែក បើតាម​ព័ត៌មាន​ចុងក្រោយ ដែល​ថ្មីៗ​ទទួលបាន បាន​ឲ្យ​ដឹងថា ប្រា​សាក់​បាន​បង្កើន​ដើមទុន​ចុះបញ្ជី​ពី ៧២ ដល់ ១១០ ដុល្លារ​អាមេរិក​កាលពី​ខែកក្កដា កន្លងទៅ​។​

​ក្រៅពី​ផ្តល់​សេវា​ប្រាក់​បញ្ញើ​និង​កម្ចី​ជូន​ដល់​អតិថិជន ប្រា​សាក់​បានផ្តល់​សេវា​ធនាគារ​ជាច្រើន​ទៀត​រួមមាន ម៉ាស៊ីន​ឆូត​កាត (POS) សេវា​ធនាគារ​ចល័ត ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម Cash-by-Code សេវា​អេ​ធី​អឹម សេវា​ទិញ​កាត​ទូរស័ព្ទ សេវា​ទូទាត់​វិក្កយបត្រ សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​។ ប្រា​សាក់​មាន​បណ្តាញ​ការិយាល័យ​ចំនួន​181 និង ទូ​អេ​ធី​អឹម​ចំនួន គ្របដណ្តប់​នៅ​ទូទាំងប្រទេស បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដើម្បី​បម្រើ​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​គ្រប់ពេលវេលា​។​





© រក្សាសិទ្ធិដោយ thmeythmey.com