កីឡាជាតិ
ជាតិ
កីឡាករ វ៉ាន់ វ៉ុ​ន មាន​មោទកភាព​ដោយមាន​វាសនា​លើក​ទង់ជាតិ​ខ្មែរ​នៅ​ប្រេ​ស៊ី​ល​
08, Sep 2016 , 8:39 pm        
រូបភាព
កីឡាករ វ៉ាន់ វ៉ុន ត្រូវប្រកួតនៅថ្ងៃទី​១៧ ខែកញ្ញា។ រូបថត Npc Cambodia
កីឡាករ វ៉ាន់ វ៉ុន ត្រូវប្រកួតនៅថ្ងៃទី​១៧ ខែកញ្ញា។ រូបថត Npc Cambodia
ដោយ:
​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន ព្រមទាំង​មន្ត្រី​ដឹកនាំ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​កាន់​ទង់ជាតិ​កម្ពុជា​បង្ហាញ​ឲ្យ​ប្រទេស​ជាង​១០០​ប្រទេស​បាន​ស្គាល់​ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោកប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល កាលពី​ម្សិលមិញ​។



​ទង់ជាតិ​កម្ពុជា​ត្រូវបាន​បង្ហាញ​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​ប្រទេស​ជាង​១០០​ប្រទេស​នៅលើ​ពិភពលោក​បាន​ស្គាល់​កាលពី​ម្សិលមិញ​។ ការបង្ហាញ​ទង់ជាតិ​នេះ​ធ្វើឡើង​តាមរយៈ​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន ព្រមទាំង​គណប្រតិភូ​កីឡា​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ថ្ងៃ​បើក​ការប្រកួត​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។​

​ទោះបីជា​កីឡាករ វ៉ាន់ វ៉ុ​ន ធ្លាប់បាន​បង្ហាញ​ទង់ជាតិ​កម្ពុជា​ជា​លក្ខណៈ​អន្តរជាតិ​ជាច្រើនលើក​ក៏ដោយ ប៉ុន្តែ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​រូបនេះ​ដែល​បាន​កាន់​ទង់ជាតិ​កម្ពុជា​បង្ហាញ​ជា​លក្ខណៈ​ពិភពលោក​នៅមុខ​ប្រទេស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឲ្យ​បាន​ស្គាល់​បែបនេះ​។ ការបង្ហាញ​ជា​លក្ខណៈ​ពិភពលោក​នេះ វា​ជា​មោទកភាព​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​មោទកភាព​សម្រាប់​ខ្លួនគេ​ផ្ទាល់​ផងដែរ ព្រោះ​វា​ជា​លើក​ទី​១​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​។​

​គួរ​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល បេក្ខភាព​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន នឹង​ប្រកួត​លើ​វិ​ញ្ញា​១០០​ម៉ែត្រ​ក្នុង​កម្រិត​ពិការ T54​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ខែកញ្ញា នេះ រហូតដល់​ថ្ងៃទី​១៨ ខែកញ្ញា​។ ចំណែក​កីឡាករ វ៉ាន់ វ៉ុ​ន នឹងធ្វើ​ការប្រកួត​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ខាងមុខនេះ​៕    


Tag:
 ​វ៉ាន់ វ៉ុ​ន​
  Rio Paralympic 2016
© រក្សាសិទ្ធិដោយ thmeythmey.com