ពីនេះ ពីនោះ
ត្រូវ​ឈប់​សរសេរថា​«​តំឡើង និង តម្លើង​» ព្រោះ​ពាក្យ​នេះ​គ្មាន​ក្នុង​វចនានុក្រម​ខ្មែរ​ទេ​
10, Sep 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​មួយចំនួនធំ ប្រហែលជា​ធ្លាប់​សរសេរ​ពាក្យ​ថា «​តំឡើង និង​តម្លើង​» នេះ​នៅ ក្នុង​អត្ថបទ​សំណេរ​របស់ខ្លួន​។ ប៉ុន្តែ​តាមពិត​ពាក្យ​ទាំងពីរ​នេះ មិន​ត្រឹមត្រូវ ហើយក៏​ពុំមាន នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ​។ ពាក្យ​ដែល ត្រឹម ត្រូវ​គឺ​ពាក្យ «​ដំឡើង​»​។​

 
​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​«​ដំឡើង​»​នេះ មាន​ថ្នាក់​ពាក្យ ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឡើង​, ធ្វើ​ឲ្យ​ខ្ពស់ជាង​មុន​, ធ្វើ​ឲ្យ​មាន​កម្លាំង​,​ធ្វើ​ឲ្យ​ឃើញ សម្បើមៈ ដំឡើងពន្ធដារ​, ដំឡើងថ្លៃ​អីវ៉ាន់​, ដំឡើងស្នា​, ដំឡើងឫក​, ដំឡើង​ឫទ្ធិ​...​ជាដើម​។ អាច​ប្រើ​ម្យ៉ាង​ទៀតថា លើក​ផ្គុំ​រៀបចំ​តាម​លំនាំ​ស្រាប់ៈ ដំឡើងរទេះ​, ដំឡើងរថយន្ត​។​
 
​បើ​ប្រើ​ជា​គុណនាម និង​នាម វិញ​ពាក្យ​នេះ​បង្ហាញ​ពី​រដូវ​ដែល​ទឹក​ឡើងៈ រដូវ​ដំឡើង​, ខែ​ដំឡើង​៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

© រក្សាសិទ្ធិដោយ thmeythmey.com