កីឡាជាតិ
បាល់ទាត់​ជើងឯក​នារី​បើក​រដូវ​កាល​ថ្មី​ដោយមាន​១១​ក្រុម​ចូលរួម​
11, Sep 2016 , 9:00 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​នារី​បាន​បើក​រដូវ​កាល​ថ្មី ២០១៦ ដោយ​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​១១​ក្រុម ហើយ​ក្រុម​ទាំងនោះ​នឹងធ្វើ​ការ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ចាប់ពី​ថ្ងៃទី​១១ ខែកញ្ញា នេះ​។ ការប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មួយ​នេះ​ម្ចាស់​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់​២​លាន​។

 
​សម្រាប់​រដូវ​កាល​ថ្មី​២០១៦​ក្រុមបាល់ទាត់​នារី​ស្ម័គ្រចិត្ត​ចំនួន​១១​ក្រុម​នឹងធ្វើ​ការ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​ជើងឯក​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៦​។ ការប្រកួត​ដែល​ធ្វើឡើង​នៅ​ទីលាន​ក្នុង​មជ្ឈមណ្ឌល និង​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី​ក្រុម​ទាំងនេះ​ត្រូវធ្វើ​ការបែងចែក​ជា​ពីរ​ពូ​ល ដោយ​ពូ​ល A មាន​៥​ក្រុម និង​ពូ​ល B មាន​៦​ក្រុម​។  
 
​ការប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មួយ​នេះ​ម្ចាស់​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់​២​លាន​រៀល ឬ​ឯ​លេខ​២​ទទួលបាន​១,២​លាន​រៀល និង​លេខ​៣​ទទួលបាន​៨០​ម៉ឺន​រៀល​។ ក្រៅពីនោះ​ក៏មាន​ការផ្តល់​ប្រាក់រង្វាន់​លើក​ទឹក​ផ្សេងៗ​ទៀតផង​ដែរ ក្នុងនោះ​ក្រុម Fair Play ទទួលបាន​៨០​ម៉ឺន​រៀល និង​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ទទួលបាន​៤០​ម៉ឺន​រៀល​។ 
 
​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​នារី​ប្រចាំឆ្នាំ​២០១៦​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១១ ខែកញ្ញា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ខាងមុខនេះ​៕ 

Tag:
 បាល់ទាត់​នារី​
© រក្សាសិទ្ធិដោយ thmeythmey.com