កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ឈ្នះ​ស្បែកជើង​មាស​២​ឆ្នាំ​ជាប់​គ្នា និង​ជា​កីឡាករ​ឆ្នើម​៣​ឆ្នាំ​ជាប់​គ្នា​
10, Sep 2016 , 9:04 pm        
រូបភាព
ចាន់ វឌ្ឍនាកា (លើក​ដៃ) អបអរជ័យ​ជម្នះ ២-១ របស់បឹងកេតលើប៉ូលិស
ចាន់ វឌ្ឍនាកា (លើក​ដៃ) អបអរជ័យ​ជម្នះ ២-១ របស់បឹងកេតលើប៉ូលិស
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៃ​ក្លិប​បឹងកេត​អង្គរ នៅតែ​រក្សា​ភាព​អស្ចារ្យ​របស់ខ្លួន​ក្នុងឆ្នាំនេះ ដោយ​រូបគេ​បានឈ្នះ​រង្វាន់​ស្បែកជើង​មាស (Golden Boot) និង​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល (Most Valuable Player) នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ បើទោះបីជា​រូបគេ​បាន​អវត្តមាន​ក្នុងការ​ប្រកួត​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក៏ដោយ​។​



​វឌ្ឍនាកា បាន​អវត្តមាន​នា​ជ័យជម្នះ ២-១ របស់​បឹងកេត​លើ​នគរបាលជាតិ ដោយសារតែ​គេ​ទទួលបាន​កាត​លឿង​កាលពី​ការប្រកួត​ពីរលើក​មុន​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​២២​គ្រាប់ នាំ​ឲ្យ​គេ​ទទួលបាន​ស្បែកជើង​មាស​នៃ​ពានរង្វាន់​ក្របខណ្ឌ​កំពូល​ពីរ​រដូវ​កាល​ជាប់​គ្នា​។ សម្រាប់​រង្វាន់ កីឡាករ​ឆ្នើម (Most Valuable Player) វឌ្ឍនាកា ទទួលបាន​បី​លើក​ជាប់​គ្នា​។​

​ចាប់ វឌ្ឍនាកា វ័យ​២២​ឆ្នាំ គឺជា​កីឡាករ​តែ​ម្នាក់​គត់​របស់​កម្ពុជា ដែល​ទទួលបាន​រង្វាន់​ជា​លក្ខណៈ​ឯកត្តជន​៥​ឆ្នាំ​ជាប់​គ្នា​។ នៅ​ឆ្នាំ​២០១២ គេ​ជាប់​ជា​អត្ត​ព​លិ​ក​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ ឆ្នាំ​២០១៣ វឌ្ឍនាកា ឈ្នះ​ស្បែ​កមាស​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ឈ្នះ​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល ហើយពីរ​ឆ្នាំ​ចុងក្រោយ​នេះ ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​។ កាលពី​ឆ្នាំ​២០១៥ ផងដែរ វឌ្ឍនាកា ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ Mekong Club Championship។

រង្វាន់ទាំងពីរ Golden Boot និង MVP នាំឲ្យវឌ្ឍនាកា បាន​ប្រាក់រង្វាន់សរុប​៣លានរៀល៕



Tag:
 Cambodian League
  បាល់ទាត់
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com