កីឡាជាតិ
ជាតិ
អង្គរ​អែ​ហ្វ​ស៊ី​សៀមរាប​ផ្តល់​កាដូ​យ៉ាង​ជូរចត់​ដល់​ម្ចាស់ផ្ទះ​មន្ទីរ អ​.​យ​.​ក ខេត្តតាកែវ​១១-០​ក្នុង​ថ្ងៃ​បើកឆាក​
13, Sep 2016 , 5:12 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើម​ជើងឯក​នារី​ប្រចាំឆ្នាំ​២០១៦​ក្នុង​ពូ​ល A នៅ​កីឡាដ្ឋាន​សាលា​បាល់ទាត់​ទន្លេបាទី​កាលពី​ម្សិលមិញ​។ ក្រុម​អង្គរ​អែ​ហ្វ​ស៊ី​ខេត្តសៀមរាប បាន​លត់​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​(​អ​.​យ​.​ក​)​ខេត្តតាកែវ​ក្នុង​លទ្ធផល ១១-០ មុន​ក្រុម​មន្ទីរ អ​.​យ​.​ក ខេត្តកណ្តាល​បំបាក់​មន្ទីរ អ​.​យ​.​ក ខេត្តបាត់ដំបង ៨-១​។ ចំណែក​ក្នុង​ពូ​ល B អង្គរការ​សាន់​រ៉ា​យ​របស់​កំពង់ស្ពឺ​លត់​មន្ទីរ អ​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ៨-១ ឬ​ឯ​ម៉ៃ​ធី​ហ្គើ​ល​ខេត្តបាត់ដំបង​យកឈ្នះ​លើ​មន្ទីរ អ​.​យ​.​ក ខេត្តកំពង់ឆ្នាំង ៣-០​។ 



​សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល A នៃ​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល និង​សាលា​បាត់​ទាត់​ជាតិ​ទន្លេបាទី​កាលពី​ម្សិលមិញ​។ ក្រុមបាល់ទាត់​នារី​អង្គរ​អែ​ហ្វ​ស៊ី​របស់​ខេត្តសៀមរាប​បានផ្តល់​ការដូ​យ៉ាង​ជូរចត់​ដល់​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ​ក្នុង​លទ្ធផល​១១-០​។ ចំណែក​មន្ទីរ អ​.​យ​.​ក ខេត្តកណ្តាល​បានផ្តល់​មេរៀន​ជូន​ក្រុម​មន្ទីរ អ​.​យ​.​ក ខេត្តបាត់ដំបង​តាមរយៈ​ការបំបាក់​ក្នុង​លទ្ធផល​៨​ទល់នឹង​១​។ 

​ឬ​ឯ​ការប្រកួត​ក្នុង​ពូ​ល​B ក្រុមបាល់ទាត់​នារី​របស់​អង្គការ​សាន់​រ៉ា​យ​ខេត្តកំពង់ស្ពឺ​បាន​បំបាក់​ក្រុមបាល់ទាត់​នារី​របស់​មន្ទីរ អ​.​យ​.​ក ខេត្ត​ដែល​ទើប​បង្កើតឡើង​ថ្មី​ត្បូងឃ្មុំ​ក្នុង​លទ្ធផល​៨-១​។ ចំណែក​ក្រុមបាល់ទាត់​នារី​ម៉ៃ​ធី​ហ្គើ​ល​របស់​ខេត្តបាត់ដំបង បាន​យកឈ្នះ​លើ​ក្រុម​មន្ទីរ អ​.​យ​.​ក ខេត្តកំពង់ឆ្នាំង​ក្នុង​លទ្ធផល ៣​ទល់នឹង​០៕      

*​លទ្ធផល​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​កាលពី​ម្សិលមិញ​៖
​ពូ​ល A
- អង្គរ​អែ​ហ្វ​ស៊ី​(​សៀមរាប​) ១១-០ មន្ទីរ អ​.​យ​.​ក ខេត្តតាកែវ​
- មន្ទីរ អ​.​យ​.​ក ខេត្តបាត់ដំបង ១-៨ មន្ទីរ អ​.​យ​.​ក ខេត្តកណ្តាល​
​ពូ​ល B
- មន្ទីរ អ​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ១-៨ អង្គការ​សាន់​រ៉ា​យ​(​ខេត្តកំពង់ស្ពឺ​)
- ម៉ៃ​ធី​ហ្គើ​ល​(​ខេត្តបាត់ដំបង​) ៣-០ មន្ទីរ អ​.​យ​.​ក ខេត្តកំពង់ឆ្នាំង​


Tag:
 ​បាល់ទាត់​នារី​
  ជើងឯក​បាល់ទាត់​នារី ២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com