បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ប៉ាន់ គីមហេង មានមោទកភាពដែលបានជួយអ្នកស្ម័គ្រចិត្ត Peace Corps
× អ្នកស្រី ប៉ាន់ គីមហេង បានចូលរួមសហការជាមួយយុវជនស្ម័គ្រចិត្ត Peace Corps រយៈពេល៦ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០១០មក។ បំណងតែមួយគត់ដែល អ្នកស្រី សម្រេចចិត្តចូលរួមការងារជាមួយ Peace Corps គឺចង់ក្លាយជាចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍។ ទោះបីបានឆ្លងកាត់បញ្ហាប្រឈមជាច្រើន ប៉ុន្តែអ្នកស្រី គីមហេង បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា រូបគាត់ក៏ទទួលបានចំណេះដឹងយ៉ាងច្រើនពីយុវជនស្ម័គ្រចិត្តជនជាតិអាមេរិក មានទាំងការគោរពពេលវេលា វិធីសាស្ត្រក្នុងការបង្រៀន វិធីសាស្ត្រដោះស្រាយបញ្ហា និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាដើម។
អ្នកស្រី ប៉ាន់ គីមហេង បានគូសបញ្ជាក់ថា មានមោទកភាព និងពេញចិត្តនឹងការងារស្ម័គ្រចិត្តរបស់គាត់យ៉ាងខ្លាំង ព្រោះបានបំពេញក្តីសុបិនរបស់ខ្លួនដែលចង់ជួយអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ រវាង កញ្ញា ខន ចំប៉ា និងអ្នកស្រី ប៉ាន់ គីមហេង ដៃគូស្ម័គ្រចិត្ត្ជាមួយយុវជនស្ម័គ្រចិត្ត Peace Corps ៖
Tag:
ប៉ាន់ គីមហេង
Peace Corps
© រក្សាសិទ្ធិដោយ thmeythmey.com