ពីនេះ ពីនោះ
ចាប​ស៊ី​រុយ​វាលទំនាប​ច្រើន​រស់នៅ​តាម​ព្រៃស្រោង​
18, Sep 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប​ស៊ី​រុយ​វាលទំនាប គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ដើម ទ្រូង ពណ៌ ទឹកក្រូច​ចាស់ និង​ខ្នង​ពណ៌​ខៀវចាស់  និង​មាន​ពោះ​ពណ៌​ស​។ ដោយឡែក បក្សី​ញី​វិញ ផ្នែក ខ្នង​មាន​ពណ៌​ខៀវខ្ចី​ទៅ​ប្រផេះ​ស្រាល​។  ក្នុង​សៀវភៅ​កំណត់ត្រា សត្វ​ស្លាប​នៅ ប្រទេស កម្ពុជា ចាប់​ស៊ី​រុយ​វាលទំនាប នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង និង ព្រៃរបោះ​។ ចំពោះ​របាយ​រស់នៅ បក្សី​នេះ​តែងតែ​បង្ហាញខ្លួន គ្រប់​ទីកន្លែង ដែល​បាន​រៀប រាប ខាងលើ និង​បង្ហាញខ្លួន ពេញ​មួយឆ្នាំ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com