ពីនេះ ពីនោះ
កូន​ខ្មែរ​ប៉ុន្មាន​នាក់ ស្គាល់​ពី​អត្ថន័យ​ពាក្យ​«​ការការពារ​» នៅ​ក្នុងន័យ​វប្បធម៌​?
18, Sep 2016 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ការការពារ​» បើ​ឲ្យ​និយមន័យ​តាមន័យ​ធម្មតា ប្រហែល​សាធារណជន​គិតថា មិនមាន​អ្វីដែល​ចម្លែក​នោះទេ​។ ប៉ុន្តែ​សម្រាប់​ការប្រើប្រាស់​ពាក្យ​បច្ចេក​សព្ទ​វប្បធម៌ ប្រហែល​មិនមាន​មនុស្ស​ច្រើន​ទេ ដែល​អាច​យល់បាន​ថា ពាក្យ​នេះ​មានន័យ​បែបណា​។​



​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​អនុម័ត​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​ន័យ របស់​ពាក្យ​«​ការការពារ​»​នេះ​ថា ជា​សកម្មភាព​ដែល​តម្រូវ​ឲ្យ​មានការ​កំណត់​លក្ខខណ្ឌ​ផ្សេងៗ ដើម្បី​សង្គ្រោះ​បុរាណវត្ថុ សិល្បៈ​ប្រាសាទបុរាណ ស្ថានីយ​បុរាណវត្ថុវិទ្យា តំបន់​ប្រវត្តិសាស្ត្រ និង​ធនធាន​បេតិកភណ្ឌ ដើម្បី​ទប់ស្កាត់​អំពើចោរកម្ម ការរំលោភ ការបំផ្លិចបំផ្លាញ រួមទាំង​ការបំផ្លាញ​ពី​ធម្មជាតិ​។​

​ឧទាហរណ៍​៖ អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​តំបន់​ការពារ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​តំបន់​ប្រាសាទព្រះវិហារ​។​

​ដកស្រង់​ពី​៖ សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​,២០១៥


© រក្សាសិទ្ធិដោយ thmeythmey.com