ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ឈឺសន្លាក់​បែប​រលាក​ឆ្អឹងខ្ចី ច្រើនតែ​កើត​លើ​មនុស្ស​បែបណា​?
18, Sep 2016 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ គឺជា​ប្រភេទ​នៃ​ជំងឺ​សន្លាក់ ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ លើ​សន្លាក់​ទាំងឡាយណា ដែលមាន​នាទី​ទ្រ​ទម្ងន់​រាងកាយ​ដូចជា សន្លាក់​ត្រគាក ជង្គង់ និង​ឆ្អឹង​កង​ខ្នង​។ វា​ក៏​អាច​កើតមាន​លើ​សន្លាក់​ម្រាមដៃ មេដៃ កង និង​ម្រាម​មេជើង​ដែរ​។​



​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ឬ Osteoarthritis (OA) មិនកើត​ឡើងលើ​សន្លាក់​ណា ដែល​មិន​ធ្លាប់មាន​របួស​ពីមុន សន្លាក់​ដែល​ធ្លាប់​ទ្រ​ទម្ងន់​ខ្លាំង ឬ​មាន​ជំងឺ​ទៅលើ​ឆ្អឹងខ្ចី​នោះទេ​។​

​ជំងឺ​រលាក​សន្លាក់​មួយ​នេះ ធ្វើ​ឲ្យ​ឆ្អឹងខ្ចី​ដែល​គ្របពីលើ ឆ្អឹង​ក្នុង​សន្លាក់​នោះ​ទៅជា​គាំង និង​បាត់បង់​ភាពយឺត​របស់​វា ដែលជា​ហេតុ​នាំ​ឲ្យ​សន្លាក់​នោះ កាន់តែ​ខូចខាត​ខ្លាំង​។ រយៈពេល​យូរ​ទៅៗ ឆ្អឹងខ្ចី​នឹង​ដាច់ដោច​អស់ មានការ​ឈឺចាប់​កាន់តែខ្លាំង​ពេលធ្វើ​ចលនា និង​រហូតដល់​ពិការ​ក៏មានដែរ​។​

​ចំពោះ​ឱកាស​ដែល​មនុស្ស​យើង អាច​កើត​ជំងឺ​នេះ​បាន គឺ​នៅពេល​អាយុ​កាន់តែច្រើន​។ ភាគច្រើន​អ្នក​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ គឺមាន​ជំងឺ​រលាក​សន្លាក់​នេះហើយ តែ​ភាព​ធ្ងន់ធ្ងរ​របស់​វា មិន​ទៀងទាត់​ឡើយ​។ តែ​អ្នកខ្លះ សូម្បីតែ​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ ក៏​អាច​កើត​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ដែរ ដោយសារតែ​សន្លាក់​របស់​ពួកគេ​ធ្លាប់មាន​របួស ឬ​មានការ​ទ្រ​ទម្ងន់​ខ្លាំងពេក ឬ​ប្រើប្រាស់​ខ្លាំងក្លា​ពេក​។ សូមបញ្ជាក់ថា ជំងឺ​នេះ​កើត​លើ​ស្ត្រី​ច្រើនជាង​បុរស​។​

​ចំពោះ​អាកា​រៈ​របស់​ជំងឺ​នេះ ច្រើនតែ​កើតមាន​បន្តិច​ម្តងៗ ដូចជា ៖
•    ឈឺ​ក្នុង​សន្លាក់ ជាពិសេស ពេលធ្វើ​ចលនា​
•    ឈឺ​ក្រោយពី​ប្រើ​សន្លាក់​នោះ​ច្រើន ឬ​មិន​ធ្វើ​សកម្មភាព​យូរ​
•    គាំង​សន្លាក់​ក្រោយពី​សម្រាក​យូរ​
•    មាន​ការរីក​ឆ្អឹង​ក្នុង​ពាក់កណ្តាល​សន្លាក់ និង​ចុង​សន្លាក់​ម្រាមដៃ​
•    ហើម​សន្លាក់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com