ពីនេះ ពីនោះ
ព្រះពុទ្ធ ណែនាំ​ដល់​អ្នកធំ ឲ្យ​ធ្វើ​ទង្វើ​១០​យ៉ាង
18, Sep 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកធំ មិនមែន​សំដៅលើ​អ្នកមាន​មាឌធំ ឬ​អ្នកមាន​ក្បាល​ពោះធំ​នោះទេ ប៉ុន្តែ​អ្នកធំ​នៅទីនេះ គឺ​ចង់​សំដៅលើ​អ្នក​ដែលមាន​ឋានៈ និង​តួនាទី​ខ្ពង់ៗ​នៅក្នុង​ប្រទេស​។ ព្រះពុទ្ធសាសនា បាន​ប្រៀនប្រដៅ​ថា អ្នកធំ​គួរ​ធ្វើ​ទង្វើ​១០​យ៉ាង ដែលជា​គុណ​ស​ម្ប​តិ្ត​ដ៏​ប្រសើរ​។ 



១) ចែករំលែក  ២) មាន​សីលធម៌​ខ្ពស់  ៣) ហ៊ាន​លះបង់  ៤) ស្មោះត្រង់  ៥) ទន់ភ្លន់  ៦) មិន​លោភលន់​ពេក  ៧) ចេះ​ទប់​កំហឹង   ៨) មិន​ប្រើ​អំពើហិង្សា​(​អហិង្សា​និយម​)  ៩) អត់ធ្មត់ និង​មានការ​ព្យាយាម​ចំពោះ​ការលំបាក  ១០) គោរព​ច្បាប់​៕    

​ប្រភព​៖ «​កម្រង​ពាក្យ​អប់រំ​របស់​ព្រះពុទ្ធសាសនា​» រៀបរៀង​ដោយ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព      


Tag:
 ​គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com