ពីនេះ ពីនោះ
សារិកាកែវ​វង ប្រភេទ​បក្សី​ចេះ​និយាយ និង​កំពុង​រង​ការគំរាមកំហែង​
20, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​សារិកាកែវ​វង គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​ដងខ្លួន​ពណ៌​ខ្មៅ​រលោង ដោយមាន​ស្បែ​កមុខ ពណ៌​លឿង មាន​ដៅ​ស​មួយ​ដុំ​លើ​ស្លាប នៅពេល​ហើរ​។ បក្សី​មួយ​ប្រភេទ​នេះ ច្រើ​រស់នៅ​តាម​ព្រៃស្រោង ព្រៃរបោះ តាម​ជាយព្រៃ និង​តំបន់​កាប់ឆ្កា​។ ដោយឡែក​ជីវសាស្ត្រ​រស់នៅ​វិញ សារិកាកែវ​វង គឺជា​ប្រភេទ​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង ដោយ​ការ​ទាក់​ចាប់យក​កូន​មក​ចិញ្ចឹម​ដើម្បី​លក់ ព្រោះ​ជា​ប្រភេទ​ដែល​ចេះ​និយាយ​។ តាម​កំណត់ត្រា​សត្វ​ស្លាប់​នៅ​កម្ពុជា បក្សី​នេះ តែងតែ​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ នៅតាម​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែកញ្ញា ដល់​មិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com